Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីនគ្រោងបរិច្ចាគវ៉ាក់សាំងរុស្ស៉ី Sputnik V ចំនួន៥លានដូស ដែលជិតផុតសុពលភាព ឱ្យមីយ៉ាន់ម៉ា

  • បោះពុម្ព

(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសហ្វីលីពីនកំពុងពិចារណាបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រុស្ស៉ីគឺ Sputnik V រដែលជិតផុតកំណត់ ចំនួន៥លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។ វានឹងជាលើកដំបូងបង្អស់ ដែលប្រទេសហ្វីលីពីនបរិច្ចាគវ៉ាក់សាំង COVID-19 ដល់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីខ្លួនបានប្រញាប់ប្រញាល់ កាលពីឆ្នាំមុន ដើម្បីទិញវ៉ាក់សាំងសម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនចំនួន ១១០លាននាក់របស់ខ្លួន។

លោកស្រី Vergeire បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសហ្វីលីពីន នាពេលឥឡូវនេះ មានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយ។ អាជ្ញាធរកំពុងស្វែងរកអនុញ្ញាត ដើម្បីបរិច្ចាគវ៉ាក់សាំងរបស់រុស្ស៉ី តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា តិចជាងពាក់កណ្តាលប៉ុណ្ណោះ នៃប្រជាជនសរុបចំនួន ៥៣លាននាក់របស់ប្រទេសនេះ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ២ដូស) ខណៈមីយ៉ាន់ម៉ា ជាប្រទេសដែលស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានកាន់កាប់អំណាចកាលពី ១៥ខែមុន៕

ដកស្រង់ពី៖ Fresh News