Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិមានក្រឹមឡាំង ច្រានចោលការប្រកាសសង្គ្រាមលើអ៊ុយក្រែន នៅថ្ងៃទី ៩ ឧសភា

  • បោះពុម្ព

 វិមានក្រឹមឡាំង កាលពីថ្ងៃពុធទី 4 ឧសភា បានច្រានចោលការរំពឹងទុកដែលថា ប្រធានាធិបតីវ្ល៉ាឌីមៀពូទីន គ្រោងនឹងប្រកាសសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន និងប្រកាសការចល័តជាតិនៅថ្ងៃទី 9 ខែឧសភា នៅពេលដែលប្រទេសរុស្ស៊ី ប្រារព្ធពិធីរំលឹកជ័យជម្នះរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទីពីរ។

រហូតមកដល់ពេលនេះ លោក ពូទីន បានចាត់ទុកសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនថា ជា "ប្រតិបត្តិការយោធាពិសេស" មិនមែនជាសង្គ្រាមទេ។

ប៉ុន្តែអ្នកនយោបាយលោកខាងលិច និងអ្នកឃ្លាំមើលរុស្ស៊ីមួយចំនួន បានប៉ាន់ស្មានថា លោក អាចកំពុងរៀបចំសម្រាប់ការប្រកាសដ៏សំខាន់មួយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ជាមួយនឹងសេណារីយ៉ូជាច្រើន ដែលអាចមានចាប់ពីការប្រកាសសង្រ្គាមទាំងស្រុង រហូតដល់ការប្រកាសជ័យជម្នះ។

ទិវាជ័យជម្នះថ្ងៃ 9 ឧសភា គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់បំផុតមួយរបស់ប្រទេសរុស្ស៊ី ដែលជាការរំលឹកដល់ការលះបង់ដ៏ធំសម្បើមរបស់សូវៀត ដែលបានធ្វើឡើងក្នុងការកម្ចាត់ណាស៊ីអាល្លឺម៉ង់ នៅក្នុងអ្វីដែលគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថា ជាសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ។

លោក ពូទីន បានប្រើសុន្ទរកថាកាលពីថ្ងៃជ័យជំនះលើកមុន ដើម្បីចាក់ឆ្កិះលោកខាងលិច និងបង្ហាញពីអំណាចនៃកងកម្លាំងប្រដាប់អាវុធក្រោយសូវៀតរបស់រុស្ស៊ី។

ការឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី 24 ខែកុម្ភៈលើអ៊ុយក្រែន បានសម្លាប់មនុស្សរាប់ពាន់នាក់ ជម្លៀសមនុស្សរាប់លាននាក់ទៀត និងបង្កើនការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ 1962 នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃពុធ។