Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់លាននាក់នៅទីក្រុងប៉េកាំង បានជំរុញឱ្យធ្វើការពីផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19

  • បោះពុម្ព

 ផ្លូវនានានៃសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ត្រូវបានបោះបង់ចោលកាលពីថ្ងៃព្រហស្បតិ៍ (ទី 5 ឧសភា) ខណៈដែលរដ្ឋាភិបាល បានអំពាវនាវឱ្យប្រជាជនត្រឡប់ទៅធ្វើការពីចម្ងាយវិញ ដោយមានស្ថានីយ៍រថភ្លើងក្រោមដីជាច្រើន បានបិទ បន្ទាប់ពីថ្ងៃឈប់សម្រាកជាតិ ត្រូវបានបិទ ដោយការទប់ស្កាត់ COVID-19 ។

អាជ្ញាធរចិន បានបន្តអនុវត្តគោលនយោបាយសូន្យ-COVID របស់ពួកគេ ពាក់ព័ន្ធនឹងការបិទខ្ទប់ និងការធ្វើតេស្តទ្រង់ទ្រាយធំ ខណៈដែលពួកគេ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏ធំបំផុត ចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត ដោយសង្កាត់ទាំងមូលក្នុងរដ្ឋធានី បានបិទជិត ដោយសារតែករណីឆ្លងមួយចំនួនតូច។

ទីក្រុងប៉េកាំង បានរាយការណ៍ករណីឆ្លងក្នុងស្រុកចំនួន 50នាក់ កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីទីក្រុងនេះ បាននិយាយថា ប្រជាជននៅក្នុងសង្កាត់ Chaoyang ដែលមានប្រជាជនច្រើនបំផុត គួរតែធ្វើការពីផ្ទះ ដើម្បីជៀសវាងការប្រមូលម្តុំ។

ស្ថានីយ៍រថភ្លើងក្រោមដីរាប់សិបកន្លែងនៅទូទាំងរាជធានី ក៏នៅតែបន្តបិទ។ ភោជនីយដ្ឋាន បើកផ្តល់ជូនសម្រាប់តែការកុហ្មង់យកទៅផ្ទះ។ អាជ្ញាធរ បាននឹងកំពុងបន្តធ្វើការដោយការប្រុងប្រយ័ត្ន ចាប់តាំងពីការបិទខ្ទប់បន្ថែមនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុភាគខាងត្បូង ដែលបាននាំឱ្យមានការខ្វះខាតស្បៀងអាហារ និងកំហឹងជាសាធារណៈ។

ទីក្រុងសៀងហៃ ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយបំផុត បានរាយការណ៍ថាមានករណីឆ្លងច្រើនជាង 4,600 នាក់ ហើយភាគច្រើនជាការឆ្លងអរោគសញ្ញា កាលពីថ្ងៃព្រហស្បតិ៍ និង 13 នាក់ទៀត បានស្លាប់ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃព្រហ។