បណ្តាញសង្គម

កូរ៉េខាងជើង ប្រកាសករណីឆ្លងជំងឺកូវីដ-១៩ ដំបូង និងបញ្ជាឱ្យបិទខ្ទប់ប្រទេស

ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ពីករណីឆ្លង COVID-19 ដំបូង ដែលមិនធ្លាប់មាន កាលពីថ្ងៃព្រហស្បតិ៍ (12 ឧសភា) ហើយបានប្រកាស "ភាពអាសន្នធ្ងន់ធ្ងរ" ដោយមេដឹកនាំគីម ជុងអ៊ុន និងបានបញ្ជាឱ្យបិទខ្ទប់នៅទូទាំងប្រទេស។

ប្រទេស ដែលមានអាវុធនុយក្លេអែនេះ មិនដែលមានករណីឆ្លង COVID-19 ហើយរដ្ឋាភិបាល បានដាក់ការទប់ស្កាត់មេរោគឆ្លងដ៏តឹងរ៉ឹងនៃព្រំដែនរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។ ប៉ុន្តែសំណាក ដែលយកពីអ្នកជំងឺ-មានគ្រុនក្តៅនៅទីក្រុងព្យុងយ៉ាង គឺ "ស៊ីគ្នានឹងវ៉ារ្យ៉ង់ Omicron BA.2" នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េ បានផ្សាយ តែមិនទាន់ច្បាស់ទេថា តើមានករណីឆ្លងចំនួនប៉ុន្មាននាក់។

មន្ត្រីកំពូលៗ រួមទាំងមេដឹកនាំគីម ជុងអ៊ុន បានបើកកិច្ចប្រជុំការិយាល័យនយោបាយវិបត្តិមួយ ដើម្បីពិភាក្សាពីការផ្ទុះឡើង ហើយបានប្រកាសថា ពួក គេនឹងអនុវត្ត "ប្រព័ន្ធការពារការរីករាលដាលបន្ទាន់ជាអតិបរមា"។

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ewha ក្នុងទីក្រុងសេអ៊ូល បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធសុខភាព ដែលដួលរលំរបស់កូរ៉េខាងជើង នឹងតស៊ូដោះស្រាយជាមួយនឹងការផ្ទុះឡើងដ៏សំខាន់មួយនេះ ដោយប្រជាជន 25 លាននាក់របស់ខ្លួន ត្រូវបានគេជឿថា មិនបានចាក់វ៉ាក់សាំងអ្វីនោះទេ។

សូមបញ្ជាក់ផងដែរថា កន្លងមកប្រទេសកូរ៉េខាងជើង បានបដិសេធការផ្តល់វ៉ាក់សាំងពីអង្គការសុខភាពពិភពលោក (WHO) តាមរយះយន្តការ Covac ពីប្រទេសចិន និងរុស្ស៊ី នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃព្រហ.។