Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង នឹងខិតខំប្រឹងប្រែង ដើម្បីជួយកូរ៉េខាងជើង ចំពេលមានការផ្ទុះឡើងនៃ COVID-19

  • បោះពុម្ព

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយកាលពីថ្ងៃចន្ទ (១៦ ឧសភា) ថា ប្រទេសលោក នឹងខិតខំប្រឹងប្រែង ដើម្បីជួយកូរ៉េខាងជើង ខណៈដែលប្រទេសឯកោមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបានអះអាងជាថ្មីថា លោក នឹងនៅតែបើកចំហសម្រាប់ជំនួយមនុស្សធម៌។

ក្នុងសុន្ទរកថានាសម័យប្រជុំពេញអង្គនៃរដ្ឋសភា លោក Yoon បានថ្លែងថា "ប្រសិនបើកូរ៉េខាងជើង ឆ្លើយតប (ចំពោះការគាំទ្ររបស់យើង) យើង នឹងបម្រុងថ្នាំ រួមទាំងវ៉ាក់សាំង COVID-19 បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាល" ។

នៅក្នុងសុន្ទរកថាមួយដាច់ដោយឡែក លោក Yoon ក៏បាននិយាយផងដែរថា លោក នឹងពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden អំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។

លោក Biden គ្រោងនឹងធ្វើទស្សនកិច្ចកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធា រក្សាស្ថិរភាពការចែកចាយថ្នាំព្យាបាល COVID-19 នៅក្នុងរដ្ឋធានីព្យុងយ៉ាង ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ ដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសនេះ។

សប្តាហ៍មុន បាននាំមកនូវការទទួលស្គាល់ជាលើកដំបូងរបស់កូរ៉េខាងជើង អំពីការផ្ទុះឡើង "ជំងឺរាតត្បាតសកល" ដោយអ្នកជំនាញ បានព្រមានថា ជំងឺនេះ អាចបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេស ដែលមានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមានកម្រិត និងមិនមានកម្មវិធីវ៉ាក់សាំងមួយនេះ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។