Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកជំនន់នៅបង់ក្លាដែស ស្រកចុះវិញ ប៉ុន្តែមនុស្សរាប់លាននាក់ នៅតែលិចលង់

  • បោះពុម្ព

 ទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសបង់ក្លាដែស-ភាគឦសាន ក្នុងរយៈពេលជិត 20 ឆ្នាំ បាន ចាប់ផ្តើមស្រកចុះកាលពីថ្ងៃអាទិត្យ (22 ឧសភា) ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះ កំពុងតស៊ូជួយ មនុស្សរាប់លាននាក់ ដែលរងការវាយប្រហារដោយអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងតំបន់ ដែល បានសម្លាប់មនុស្សប្រហែល 60 នាក់។

ទឹកជំនន់ គឺជាការគំរាមកំហែងជាប្រចាំដល់ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសបង់ក្លាដែស ដែលស្ថិតនៅតំបន់វាលទំនាប និងភាគឦសាននៃប្រទេសឥណ្ឌា ដែលជាអ្នកជិតខាង ប៉ុន្តែអ្នកជំនាញជាច្រើន បាននិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កើនភាពញឹកញាប់ ភាពសាហាវឃោរឃៅ និងមិនអាចទាយទុកជាមុនបាន។

កាលពីសប្តាហ៍មុន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសឥណ្ឌា ទឹកជំនន់ បានវាយលុកទំនប់ទឹកដ៏សំខាន់មួយនៅក្នុងតំបន់ Sylhet របស់ប្រទេសបង់ក្លាដែស ដែលប៉ះពាល់ដល់មនុស្សប្រហែល 2 លាននាក់ ដោយបានជន់លិចភូមិរាប់សិប និងសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់។

ប្រធានមជ្ឈមណ្ឌលព្យាករណ៍ និងព្រមានទឹកជំនន់ ដែលគ្រប់គ្រងដោយរដ្ឋ បានប្រាប់ AFP ថាទឹកជំនន់នេះ បានវាយប្រហារប្រហែល 70 ភាគរយនៃស្រុក Sylhet និងប្រហែល 60 ភាគរយនៃតំបន់ Sunamganj ដែលនៅជិតខាង។

"វា គឺជាទឹកជំនន់ដ៏អាក្រក់បំផុតមួយនៅក្នុងតំបន់"។ ប៉ុន្តែស្ថានភាព នឹងប្រសើរឡើងបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានឈប់។