Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង និយាយថា គ្មានអ្នកស្លាប់ដោយគ្រុនក្តៅថ្មីទេ ស្ថានភាពកូវីដ-១៩ស្ថិតនៅក្រោមការគ្រប់គ្រង

  • បោះពុម្ព

 ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ (ទី 24 ឧសភា) ថា មិនមានអ្នកស្លាប់ថ្មីក្នុង ចំណោមអ្នកជំងឺគ្រុនក្តៅនៅក្នុងប្រទេស ដែលនេះជាលើកដំបូង ចាប់តាំងពីប្រទេសឯកានេះ បានបង្ហាញពីការផ្ទុះឡើងនៃជំងឺ COVID-19 ជិតពីរសប្តាហ៍មុន ដោយបន្ថែមថា ខ្លួន កំពុងមើលឃើញនិន្នាការធ្លាក់ចុះ "ឋេរ" នៅក្នុងករណីឆ្លងជំងឺរាតត្បាត។

រលក COVID-19 ដែលកូរ៉េខាងជើង បានប្រកាសជាលើកដំបូងកាលពីថ្ងៃទី 12 ខែឧសភា បានជំរុញឱ្យមានការព្រួយបារម្ភអំពីកង្វះវ៉ាក់សាំង ហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តមិនគ្រប់គ្រាន់ និងវិបត្តិស្បៀងអាហារ ដែលអាចកើតមាននៅក្នុងប្រទេស ដែលមានប្រជាជន 25 លាននាក់។

ប៉ុន្តែកូរ៉េខាងជើង បានបង្ហាញពី "ភាពជោគជ័យ" ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ ហើយថា មិនមានការស្លាប់ដោយគ្រុនក្តៅថ្មី ដែលត្រូវបានរាយការណ៍ទេ គិតត្រឹមល្ងាចថ្ងៃចន្ទ បើទោះបីជាមានការបន្ថែមអ្នកជំងឺថ្មីចំនួន 134,510 នាក់ក៏ដោយ។

គួរឲ្យកត់សម្គាល់ រយៈពេលបីថ្ងៃជាប់ៗគ្នា ដែលតួលេខឆ្លងប្រចាំថ្ងៃនៅទាបជាង 200,000នាក់ ហើយជាលើកដំបូងសម្រាប់កូរ៉េខាងជើង ដែលមិនមានអ្នកស្លាប់ថ្មី ចាប់តាំងពីការប្រកាសចំនួនអ្នកជំងឺគ្រុនក្តៅប្រចាំថ្ងៃ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ។

ជាក់ស្តែងដោយសារកង្វះសម្ភារះធ្វើតេស្ត កូរ៉េខាងជើង មិនបានបញ្ជាក់ពីចំនួនមនុស្សសរុប ដែលធ្វើតេស្តវិជ្ជមានសម្រាប់វីរុសកូរ៉ូណានេះទេ ផ្ទុយទៅវិញបែរជារាយការណ៍ពីចំនួន ដែលមានរោគសញ្ញាគ្រុនក្តៅ។

ចំនួនសរុបនៃករណីបែបនេះ ត្រូវបានរាប់ចាប់តាំងពីចុងខែមេសា គឺបានកើនឡើងដល់ 2.95 លាននាក់ ខណៈដែលចំនួនអ្នកស្លាប់ មានចំនួន 68 នាក់ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអង្គារ។