Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង និងជប៉ុន ប្រញ៉ាប់កែនយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន និងរុស្ស៊ី នៅជិតដែនអាកាស

  • បោះពុម្ព

យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួន បានប្រមែប្រមូលយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះចម្បាំងចិន និងរុស្សីយ៉ាងតិចបួនគ្រឿង បានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ (24 ឧសភា)។

រដ្ឋមន្ត្រីការពារជាតិជប៉ុន បាននិយាយថា ប្រទេសរបស់លោក ក៏បានគៀងគរយន្តហោះផងដែរ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ី និងចិន នៅជិតដែនអាកាសរបស់ខ្លួន នៅពេលដែលទីក្រុងតូក្យូកំពុងធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកនាំនៃប្រទេសជាក្រុម Quad ។

យន្តហោះរុស្ស៊ី និងចិន បានចូល និងចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (Korea ADIZ) ក្នុងសមុទ្រជប៉ុន ដែលស្គាល់នៅកូរ៉េថា ជាសមុទ្រខាងកើត ជាច្រើនដងក្នុងមួយថ្ងៃៗ នេះបើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS)។ យន្តហោះ ដែលរួមមានយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកពីភាគីនីមួយៗ មិនបានបំពានដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ។

យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយអ្នកប្រយុទ្ធរបស់កងកម្លាំងអាកាស ដើម្បី "អនុវត្តវិធានការយុទ្ធសាស្ត្រ" ទប់ទល់នឹងការប្រឈមមុខ ដែលអាចកើតមាន។ មិនដូចដែនអាកាស ADIZ ធម្មតាជាតំបន់មួយ ដែលប្រទេសនានា អាចទាមទារជាឯកតោភាគីឱ្យយន្តហោះបរទេស ចាត់វិធានការពិសេសដើម្បីកំណត់អត្តសញ្ញាណខ្លួនឯង ដោយមិនមានច្បាប់អន្តរជាតិគ្រប់គ្រង ADIZs ទេ។

ការលុកលុយកាលពីថ្ងៃអង្គារ គឺជាការញុះញង់ជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងថ្មី Yoon Suk-yeol ចូលកាន់តំណែងកាលពីថ្ងៃទី 10 ខែឧសភា។

កាលពីថ្ងៃអាទិត្យ លោក Yoon បានបញ្ចប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក Joe Biden ហើយមេដឹកនាំទាំងពីរ បានសន្យាគាំទ្រចំពោះវិធានការ ដែលត្រូវបានគេមើលឃើញថា ជាការប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងបានរិះគន់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអង្គារ។