Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក «ព្រួយបារម្ភ» បន្ទាប់ពីប្រធានសិទ្ធិមនុស្ស UN ធ្វើទស្សនកិច្ចនៅប្រទេសចិន

  • បោះពុម្ព

សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃសៅរ៍ (ថ្ងៃទី 28 ឧសភា) លើ "កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរឹតបន្តឹង និងរៀបចំ" ដំណើរទស្សនកិច្ចរបស់ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៅកាន់តំបន់ Xinjiang ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពីបទឃុំឃាំងមនុស្សជាងមួយលាននាក់នៅក្នុងជំរុំអប់រំកែប្រែ ។

ការធ្វើដំណើរ ដែលបានគ្រោងទុកជាយូរមកហើយរបស់លោកស្រី Michelle Bachelet ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅសប្តាហ៍នេះ បាននាំលោកស្រី ទៅកាន់តំបន់ចុងបច្ចឹម Xinjiang ជាកន្លែង ដែលសហរដ្ឋអាមេរិក បានចាត់ទុកការឃុំខ្លួនរបស់ប្រទេសចិន លើជនជាតិ Uyghurs មួយលាននាក់ និងជនជាតិភាគតិចមូស្លីមផ្សេងទៀតថា ជា "អំពើប្រល័យពូជសាសន៍"។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានរំលឹកឡើងវិញនូវជំហររបស់សហរដ្ឋអាមេរិក ដែលថា អាជ្ញាធរចិន នឹងមិនអនុញ្ញាតឱ្យលោកស្រី Bachelet ចូលទៅដល់កន្លែងនោះ បានពេញលេញ ក្នុងអំឡុងពេលនៃការធ្វើដំណើរ ដែលបានគ្រោងទុកជាយូរមកហើយរបស់លោកស្រី ដោយនិយាយថា សហរដ្ឋអាមេរិក "ព្រួយបារម្ភ" អំពី "កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការរឹតបន្តឹង និងរៀបចំដំណើរទស្សនកិច្ចរបស់លោកស្រី" ។

លោកស្រី Bachelet បានការពារដំណើរទស្សនកិច្ចរបស់លោកស្រីកាលពីថ្ងៃសៅរ៍ ខណៈកំពុងនៅក្នុងប្រទេសចិនថា វាមិនមែនជាការស៊ើបអង្កេតទេ ប៉ុន្តែបានអំពាវនាវឱ្យក្រុងប៉េកាំង ជៀសវាងនូវវិធានការតាមអំពើចិត្ត និងមិនរើសអើងក្នុងការបង្រ្កាបរបស់ខ្លួននៅ Xinjiang ។

លោកស្រី ថា ដំណើរទស្សនកិច្ចនេះ ជាឱកាសនិយាយ “ការមិនលាក់លៀម" ដល់អាជ្ញាធរចិន ព្រមទាំងក្រុមសង្គមស៊ីវិល និងអ្នកសិក្សា។ ដំណើរទស្សនកិច្ចរបស់លោកស្រី គឺជាលើកដំបូងទៅកាន់ប្រទេសចិន ដោយស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងរយៈពេល ១៧ ឆ្នាំមក ហើយបន្ទាប់ពីមានការចរចាយ៉ាងយកចិត្តទុកដាក់លើលក្ខខណ្ឌនៃដំណើរទស្សនកិច្ចនេះ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃអាទិត្យ។