Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ិកស៊ិក បញ្ជាក់ករណីជំងឺអុតស្វាលើកដំបូងរបស់ខ្លួន

  • បោះពុម្ព

 មន្ត្រីសុខាភិបាលក្នុងប្រទេសម៉ិកស៊ិក បានបញ្ជាក់កាលពីថ្ងៃសៅរ៍ (២៨ ឧសភា) ពីករណីជំងឺអុតស្វា ឬ Monkeypox ដំបូងគេបង្អស់របស់ប្រទេសនេះ ដែលកើតលើពលរដ្ឋអាមេរិកម្នាក់ អាយុ ៥០ ឆ្នាំ ហើយកំពុងទទួលការព្យាបាលនៅទីក្រុងម៉ិកស៊ិក។

បុរសនោះ ជាអ្នករស់នៅអចិន្ត្រៃយ៍នៃទីក្រុងញូវយ៉ក "ប្រហែលជាឆ្លងជំងឺអុតស្វានេះ នៅក្នុងប្រទេសហូឡង់" នេះបើតាមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និយាយនៅលើ Twitter ហើយស្ថានភាពបុរសនោះ មានស្ថេរភាព និងស្ថិតក្នុងចត្តាឡីស័កការពារ" ។

លោក មិនបានផ្តល់ព័ត៌មានអំពីទំនាក់ទំនងរបស់អ្នកជំងឺជាមួយមនុស្សផ្សេងទៀតទេ។ កាលពីថ្ងៃសុក្រ អាជ្ញាធរសុខាភិបាលក្នុងប្រទេសអាហ្សង់ទីន បានបញ្ជាក់ពីករណីជំងឺនេះផងដែរ ចំនួនពីរនៅអាមេរិកឡាទីន - បុរសអាយុ 40 ឆ្នាំ ដែលបានត្រឡប់ទៅប្រទេសអាហ្សង់ទីន ពីប្រទេសអេស្ប៉ាញ និងជនជាតិអេស្ប៉ាញ ដែលបានមកលេងទីក្រុង Buenos Aires ។

ជំងឺអុតស្វានេះ អាចចម្លងទៅមនុស្សដោយសត្វ ដែលមានមេរោគ។ ការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ គឺទៅរួច ប៉ុន្តែកម្រណាស់។ ជំងឺនេះ ទាក់ទងនឹងអុតតូច ប៉ុន្តែមិនសូវធ្ងន់ធ្ងរទេ។ រោគសញ្ញាដំបូង មានគ្រុនក្តៅខ្លាំង ហើមកូនកណ្តុរ និងកន្ទួល ដូចអុតស្វាយ។

មិនមានការព្យាបាលជាក់លាក់ណាមួយទេ ប៉ុន្តែការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វាយ ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពប្រហែល 85 ភាគរយក្នុងការការពារជំងឺអុតស្វា។

សូមបញ្ជាក់ផងដែរថា ជំងឺអុតស្វានេះ ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំ 1970 ហើយត្រូវបានចាត់ទុកថា ជាជំងឺរាតត្បាតនៅក្នុងបណ្តាប្រទេសអាហ្វ្រិករាប់សិប នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។