Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ចនៅ Tonga បន្ទាប់ពីប្រជុំកោះប៉ាស៊ីហ្វិក ពន្យារពេលកិច្ចព្រមព្រៀងក្នុងតំបន់

  • បោះពុម្ព

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ (៣១ ឧសភា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ Tonga សម្រាប់កិច្ចសហប្រតិបត្តិការលើឧបករណ៍ប៉ូលីស និងជលផលក្នុងដំណើរឆ្លងកាត់តំបន់កោះប៉ាស៊ីហ្វិក ទីដែលមហិច្ឆតារបស់ទីក្រុងប៉េកាំងសម្រាប់ទំនាក់ទំនងសន្តិសុខកាន់តែទូលំទូលាយ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក មិនអាចឈានដល់ការឯកភាពគ្នានៅក្នុងកិច្ចប្រជុំជាមួយលោក Wang មួយថ្ងៃមុននេះ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់ ដែលចិនបានស្នើឡើង។ នៅទីក្រុងតុងហ្គា លោក Wang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយនាយករដ្ឋមន្ត្រី Siaosi Sovaleni ហើយក៏បានចូលគាល់ព្រះមហាក្សត្រ Tupou VI នៅព្រះបរមរាជវាំងផងដែរ។

រដ្ឋាភិបាលរបស់តុងហ្គាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "កិច្ចប្រជុំទាំងពីរផ្តោតលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រជាជនចិន និង Tonga " ។

កិច្ចព្រមព្រៀង រវាងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទាំងពីរ និងសម្រាប់ប្រទេសចិន ក្នុងការផ្តល់បន្ទប់ពិសោធន៍ប៉ូលីស និងឧបករណ៍ត្រួតពិនិត្យគយ ព្រមទាំងអនុស្សរណៈស្តីពី "សេដ្ឋកិច្ចពណ៌ខៀវ" នឹងជួយដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ Tonga ។

Tonga ដែលរងការវាយប្រហារដោយបន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិក្នុងខែមករា បានជំពាក់បំណុលខាងក្រៅចំនួន 2/3 នៃចំនួន 195 លានដុល្លាររបស់ធនាគារនាំចេញ-នាំចូលរបស់ចិន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអង្គារ។