Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នំភ្លើង ផ្ទុះនៅហ្វីលីពីន ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសហ្វីលីពីន

  • បោះពុម្ព

ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសហ្វីលីពីនបានបញ្ចេញពពកខ្មៅដ៏ធំសម្បើមមួយ  ដោយជំរុញឱ្យមានការជម្លៀសចេញពីទីក្រុង ដែលគ្របដណ្តប់ដោយផេះ ខណៈដែលអាជ្ញាធរ បានព្រមានអំពីការផ្ទុះ ដែលអាចកើតមានបន្ថែមទៀត។

ការផ្ទុះចេញពីភ្នំភ្លើង Bulusan ក្នុងខេត្តជនបទSorsogon មានរយៈពេលប្រហែល 17 នាទី ដោយបានបញ្ជូនដុំពកពណ៌ប្រផេះ ឡើងដល់ចម្ងាយយ៉ាងហោចណាស់ 1 គីឡូម៉ែត្រ នេះបើយោងតាមវិទ្យាស្ថានសិក្សាវិទ្យាសាស្រ្តភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន។ ជាការឆ្លើយតប អាជ្ញាធរ បានបង្កើនការប្រុងប្រយ័ត្នមួយនៅលើប្រព័ន្ធ 5 កម្រិត ដែលបង្ហាញពី "ភាពចលាចលកម្រិតទាប" ។

ប្រធានវិទ្យាស្ថាន Renato Solidum បានប្រាប់វិទ្យុក្នុងស្រុក DZBB ថា "មានការផ្ទុះយ៉ាងខ្លាំងនៃភ្នំភ្លើង Bulusan ដែលមានន័យថា ការផ្ទុះនេះ គឺបណ្តាលមកពីទឹករំពុះនៅក្រោមរណ្ដៅ"។ ផេះ បានប៉ះពាល់ដល់ទីក្រុងចំនួនពីរនៅ Sorsogon ចម្ងាយប្រហែល 500km ភាគខាងត្បូងនៃរដ្ឋធានីម៉ានីល ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីអ្នករងរបួសនោះទេ។

បុគ្គលិកការិយាល័យគ្រោះមហន្តរាយ បាននិយាយថា នៅក្នុងទីប្រជុំជន Juban ភូមិចំនួនពីរបានជួបប្រទះ "ការមើលឃើញសូន្យ" ដោយសារតែផេះដ៏ខ្លាំង ហើយរថយន្តពន្លត់អគ្គីភ័យត្រូវបានដាក់ពង្រាយ ដើម្បីបោសសម្អាតតំបន់នោះ។

រហូតមកដល់ពេលនេះ មិនមានជើងហោះហើរណា ដែលរងផលប៉ះពាល់ដោយការផ្ទុះនេះទេ ទោះបីជាអាកាសយានិក ត្រូវបានព្រមានអំពីការចូលមកជិតតំបន់នោះ។ ប្រជាពលរដ្ឋ ដែលនៅជិតជ្រលងដងទន្លេ និងទន្លេ ក៏ត្រូវបានបញ្ជាឱ្យមានការប្រុងប្រយ័ត្នចំពោះភក់ និងទឹកហូរ នៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ភ្នំភ្លើង Bulusan មានសកម្មភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការផ្ទុះស្រដៀងគ្នាជាច្រើន ដែលបានកត់ត្រាក្នុងឆ្នាំ 2016 និង 2017 នេះបើតាមការផ្សាយរបស់ AFP ។