Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ព្រមានកាណាដាជុំវិញការល្បាតតាមអាកាស

  • បោះពុម្ព

ក្រសួងការបរទេសរបស់ប្រទេសចិន បានព្រមានប្រទេសកាណាដា កាលពីថ្ងៃចន្ទ (6 មិថុនា) អំពី "ផលវិបាកធ្ងន់ធ្ងរ" ដែលអាចកើតមាន នៃ "ការបង្កហេតុប្រថុយប្រថាន" បន្ទាប់ពីយោធាកាណាដាកាលពីសប្តាហ៍មុន បានចោទប្រកាន់យន្តហោះចម្បាំងរបស់ចិនថា បានយាយីយន្តហោះល្បាតរបស់ខ្លួន ដែលតាមដានការខ្នះខ្នែងដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនដែលអនុញ្ញាតឱ្យប្រទេសណាមួយ អនុវត្តការឃ្លាំមើលយោធានៅក្នុងដែនសមុទ្រ និងដែនអាកាសនៃប្រទេសដទៃ ក្នុងនាមការអនុវត្តន៍ទណ្ឌកម្មនោះទេ" ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសកាណាដា គឺជាសមាជិកសកម្មនៃ "បេសកកម្មដ៏សំខាន់មួយ" នៅប៉ាស៊ីហ្វិកខាងជើង ដើម្បីធានាថា ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ យោធាកាណាដា បាននិយាយកាលពីសប្តាហ៍មុនថា យន្តហោះរបស់ចិន បានបង្ខំឱ្យយន្តហោះកាណាដា ផ្លាស់ប្តូរពីផ្លូវហោះហើររបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា យោធាចិន បានចាត់វិធានការសមហេតុផល ដើម្បីដោះស្រាយជាមួយនឹងសកម្មភាពរបស់កាណាដា ហើយបានធ្វើ "តំណាងដ៏ឧឡារិក" តាមរយៈបណ្តាញការទូត។

ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះយោធាកាណាដាបានបង្កើនការឈ្លបយកការណ៍ និង "ការបង្កហេតុ" ប្រឆាំងនឹងប្រទេសចិន "ក្រោមលេស" នៃការអនុវត្តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។