Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ព្រមានអូស្ត្រាលីពីហានិភ័យនៃផលវិបាកដ៏ធ្ងន់ធ្ងរ ក្រោយការចាប់បានយន្តហោះ

  • បោះពុម្ព

ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ (៦ មិថុនា) បានព្រមានអូស្ត្រាលីឱ្យ "ធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង" ឬប្រឈមមុខនឹង "ផលវិបាកធ្ងន់ធ្ងរ" បន្ទាប់ពីទីក្រុងកង់បេរ៉ា បានចោទប្រកាន់យន្តហោះចម្បាំងរបស់ចិនថា បានស្ទាក់ចាប់យ៉ាងគ្រោះថ្នាក់លើយន្តហោះស៊ើបការណ៍របស់ខ្លួន នៅលើសមុទ្រចិនខាងត្បូង។

អូស្ត្រាលី បានអះអាងថា វាមិនមែនជារឿងចម្លែកទេ ដែលខ្លួនធ្វើការហោះហើរឃ្លាំមើលនៅសមុទ្រចិនខាងត្បូង ជាតំបន់មួយដែលក្រុងប៉េកាំង ទទូចថា ស្ថិតនៅក្រោមដែនរបស់ខ្លួន បើទោះបីជាមានការសម្រេចរបស់ក្រុងឡាអេ ឆ្នាំ ២០១៦ ដែលច្រានចោលការអះអាងនេះ ក៏ដោយ។

ជំហររបស់ចិន បានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលទទូចឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់។ ប៉ុន្តែទីក្រុងប៉េកាំង បានវាយបកវិញកាលពីថ្ងៃចន្ទ ដោយនិយាយថា ខ្លួន នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ រំលោភបំពានលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន... ក្រោមលេសនៃសេរីភាពនៃការធ្វើនាវាចរណ៍នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា យោធារបស់ប្រទេសចិន តែងតែធ្វើប្រតិបត្តិការក្នុងលក្ខណៈ "សុវត្ថិភាព ស្តង់ដារ និងវិជ្ជាជីវៈ" ស្របតាមច្បាប់អន្តរជាតិ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃចន្ទ។