Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងហោចណាស់មនុស្ស 17 នាក់ បានស្លាប់នៅក្នុងការធ្លាក់រថភ្លើងនៅកណ្តាលប្រទេសអ៊ីរ៉ង់

  • បោះពុម្ព

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 17 នាក់ បានស្លាប់ និងរាប់ សិបនាក់ បានរងរបួសកាលពីថ្ងៃពុធ (8 មិថុនា) នៅពេលដែលរថភ្លើងមួយគ្រឿង បានភ្លាត់ចេញពីផ្លូវដែក នៅជិតទីក្រុង Tabas ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានបុកជាមួយអេស្កាវ៉ាទ័រពណ៌លឿងមួយគ្រឿង ចតចោលក្បែរផ្លូវដែក។

រថភ្លើងនោះ បានកំពុងធ្វើដំណើរពីទីក្រុង Mashhad ភាគឦសានទៅកាន់ទីក្រុង Yazd ភាគកណ្តាល ជាមួយនឹងអ្នកដំណើរចំនួន 348 នាក់នៅលើនោះ នៅពេលដែលវា បានធ្លាក់ចេញពីផ្លូវរថភ្លើង នៅវាលខ្សាច់នៅម៉ោង 5.30 ព្រឹក ម៉ោងក្នុងស្រុក។

ក្រុង Tabas មានទីតាំងនៅខេត្ត Khorasan ខាងត្បូង មានចម្ងាយប្រហែល 900 គីឡូម៉ែត្រតាមផ្លូវពីរដ្ឋធានី Tehran ។ រូបភាព ដែលបានបង្ហោះដោយទីភ្នាក់ងារព័ត៌មាន ISNA បានបង្ហាញថា ក្រុមជួយសង្គ្រោះបានត្រួតពិនិត្យទូរថភ្លើង ដែលក្រឡាប់ ខណៈដែលអ្នកមើលបានប្រមូលផ្តុំគ្នានៅក្បែរនោះ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃពុធ។