Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

NASA នឹងបាញ់បង្ហោះរ៉ុក្កែតពីភាគខាងជើងប្រទេសអូស្ត្រាលី

  • បោះពុម្ព

សម្រាប់ការសិក្សាវិទ្យាសាស្ត្រ ទីភ្នាក់ងារអវកាស NASA នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតចំនួន ៣ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ពីភាគខាងជើងនៃប្រទេសអូស្ត្រាលី សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។

នេះជាលើកទីមួយ ដែលទីភ្នាក់ងារអវកាស នឹងបាញ់រ៉ុក្កែតចេញពីកន្លែងពាណិជ្ជកម្ម នៅខាងក្រៅទឹកដីសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិសម្រាប់គ្រាប់រ៉ុក្កែត ដែលត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Arnhem ដែលជាកម្មសិទ្ធិឯកជនរបស់អូស្ត្រាលី។

បេសកកម្មរបស់អង្គការ NASA នឹងធ្វើការស៊ើបអង្កេតទៅលើសុរិយមាត្រ តារារូបវិទ្យា និងបាតុភូតវិទ្យាសាស្ត្រភព ដែលអាចមើលឃើញតែពីអឌ្ឍគោលខាងត្បូងប៉ុណ្ណោះ។ គ្រាប់រ៉ុក្កែតទីមួយ នឹងបាញ់បង្ហោះនៅថ្ងៃទី 26 ខែមិថុនា ខណៈគ្រាប់ផ្សេងទៀត ត្រូវបានគ្រោងទុកនៅថ្ងៃទី 4 និង 12 ខែកក្កដា។

បុគ្គលិកអង្គការ NASA ប្រហែល ៧៥ នាក់ នឹងនៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ព្រឹត្តិការណ៍នេះ។ ការបាញ់បង្ហោះនេះ នឹងក្លាយជាការបាញ់បង្ហោះលើកដំបូង ដោយទីភ្នាក់ងារអវកាសអាមេរិកមកពីអូស្ត្រាលី ចាប់តាំងពីឆ្នាំ ១៩៩៥។

ថ្មីៗនេះ មជ្ឈមណ្ឌលអវកាស Arnhem បានទទួលអាជ្ញាប័ណ្ណបាញ់បង្ហោះ និងលិខិតអនុញ្ញាតឱ្យបាញ់បង្ហោះសម្រាប់យុទ្ធនាការ NASA បន្ទាប់ពីការវាយតម្លៃរយៈពេលពីរឆ្នាំដោយទីភ្នាក់ងារអវកាសអូស្ត្រាលី។ គូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលដែនដីភាគខាងជើងអូស្រ្តាលី បានគាំទ្រគម្រោងនេះ តាំងពីការចាប់ផ្តើម ដោយបានវិនិយោគចំនួន 5 លានដុល្លារអូស្ត្រាលី (3.6 លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលអវកាស Arnhem នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃ ពុធ។