Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក អនុម័តការលក់ជាទឹកប្រាក់ ១២០លានដុល្លារ ដើម្បីរក្សានាវាចម្បាំងតៃវ៉ាន់

  • បោះពុម្ព

សហរដ្ឋអាមេរិក បានអនុម័តការលក់គ្រឿងបន្លាស់ ជាទឹកប្រាក់ចំនួន 120 លានដុល្លារ ដើម្បីជួយតៃវ៉ាន់ក្នុងការរក្សានាវាចម្បាំងរបស់ខ្លួន ដែលក្រសួងការពារជាតិរបស់កោះនេះ បាននិយាយថា នឹងជួយធានាបាននូវការត្រៀមខ្លួនប្រយុទ្ធ នៅពេលប្រឈមមុខនឹង "សកម្មភាពញឹកញាប់" របស់ចិននៅជិតកោះនេះ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន បានប្រគល់វិញ្ញាបនប័ត្រជូនដំណឹងដល់សភា Congress បន្ទាប់ពីការយល់ព្រមពីក្រសួងការបរទេស សម្រាប់ការលក់ ដែលត្រូវបានស្នើសុំដោយស្ថានទូតតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ការលក់នេះ ផ្តោតលើបរិក្ខារគ្រឿងបន្លាស់ និងការជួសជុលជាច្រើនមុខ សម្រាប់កប៉ាល់ និងប្រព័ន្ធនាវា ជំនួយបច្ចេកទេសភ័ស្តុភារ ការគាំទ្រភ័ស្តុភារ និងបច្ចេកទេសតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកម៉ៅការ។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមានក្នុងរយៈពេលមួយខែ ហើយបានសម្តែងការអរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការគាំទ្ររបស់ខ្លួន ក្នុងការជួយតៃវ៉ាន់ឱ្យមានលទ្ធភាពការពារខ្លួន។ ភាគីទាំងពីរ មិនបានផ្តល់ព័ត៌មានលម្អិតអំពីផ្នែកណា ដែលកោះតៃវ៉ាន់ នឹងទទួលបាននោះទេ។នាវាចម្បាំងសំខាន់ៗរបស់តៃវ៉ាន់ភាគច្រើន គឺផលិត ឬរចនាឡើងដោយសហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា កោះ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានត្អូញត្អែរពីបេសកកម្មម្តងហើយម្តងទៀត ដោយកងកម្លាំងអាកាសរបស់ចិន នៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ដែលជាផ្នែកមួយនៃអ្វី ដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថា ជាការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដាក់សម្ពាធលើទីក្រុងតៃប៉ិ ឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃព្រហ.។