Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះពាណិជ្ជកម្មឥណ្ឌា ចុះចតដោយសុវត្ថិភាព បន្ទាប់ពីឆេះម៉ាស៊ីន

  • បោះពុម្ព

 ក្រុមមន្ត្រី បាននិយាយថា ជើងហោះហើរដែលធ្វើដំណើរទៅកាន់ទីក្រុង New Delhi ដែលផ្ទុកអ្នកដំណើរចំនួន 185 នាក់ បានចុះចតជាបន្ទាន់កាលពីថ្ងៃអាទិត្យ (19 មិថុនា) នៅក្នុងទីក្រុង Patna ភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីម៉ាស៊ីនខាងឆ្វេងរបស់វា បានឆេះពេលកំពុងហោះហើរ។

អ្នកដំណើរជិះជើងហោះហើរក្នុងស្រុក ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម SpiceJet ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព នៅពេលដែលអ្នកបើកយន្តហោះ ត្រឡប់ទៅអាកាសយានដ្ឋាន Patna ភ្លាមៗ បន្ទាប់ពីហោះឡើង។ មូលហេតុនៃការឆេះ គឺជាកំហូចបច្ចេកទេស។

ទូរទស្សន៍ក្នុងស្រុក NDTV បានដកស្រង់ប្រភពអាកាសចរណ៍ ដែលនិយាយថា មានសត្វបក្សីមួយក្បាល ហើរបុកម៉ាស៊ីន ដែលអាចបង្កឱ្យមានភ្លើងឆេះ។

ក្រុមហ៊ុនអាកាសចរណ៍ SpiceJet ត្រូវបានចុះផ្សាយលើកាសែត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអាជ្ញាធរអាកាសចរណ៍ បានផាកពិន័យចំនួនមួយលានរូពីឥណ្ឌា (ប្រហែល 12,830 ដុល្លារអាមេរិក) ពីបទបណ្តុះបណ្តាលអ្នកបើកយន្តហោះ Boeing 737 MAX របស់ខ្លួន ដោយប្រើប្រាស់ម៉ាស៊ីនក្លែងក្លាយ ដែលមានកំហុស។

លើសពីនេះទៀត កាលពីខែមេសា អាជ្ញាធរឥណ្ឌា បានហាមឃាត់អ្នកបើកយន្តហោះ SpiceJet ចំនួន 90 នាក់ ពីប្រតិបត្តិការយន្តហោះនោះ ដោយពួកគេ មិនបានទទួលការហ្វឹកហ្វឺនត្រឹមត្រូវ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃអាទិត្យ។