Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ុយក្រែនថា ប្រហែលត្រូវប្រយុទ្ធជាមួយរុស្ស៉ីដោយប្រើប៉ែល ខណៈជំនួយអាវុធពីលោកខាងលិច មានការយឺតយ៉ាវខ្លាំង

  • បោះពុម្ព

 (កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា អ៊ុយក្រែននឹងបន្តប្រយុទ្ធជាមួយរុស្ស៉ី បើទោះបីជាខ្លួនគ្មានសព្វាវុធអ្វីក៏ដោយ ដូច្នេះលោកខាងលិច គួរតែពន្លឿនការដឹកជញ្ជូនអាវុធរបស់ខ្លួន មកកាន់ទីក្រុងកៀវ បើមិនចង់ទទួលខុសត្រូវ ចំពោះការស្លាប់ទាហានរបស់យើង។

នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ARD លោក គូឡេបា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើយើងមិនមានអាវុធទេ, តទៅយើងនឹងប្រយុទ្ធដោយប្រើប៉ែល, យើងត្រូវបន្តការពារខ្លួន ព្រោះនេះជាសង្រ្គាមដើម្បីការពារអធិបតេយ្យភាពរបស់យើង»។

លោក គូឡេបា បានបន្ថែមថា «នៅពេលដែលយើងទទួលបានអាវុធកាន់តែឆាប់ នោះវាជារឿងកាន់តែល្អសម្រាប់ពួកយើង។ ទោះអ្នកផ្តល់ជំនួយបញ្ជូនមកយឺតក៏ដោយ ពួកយើងនៅតែអរគុណ ប៉ុន្តែវានឹងខាតបង់ច្រើន ហើយមនុស្សជាច្រើននាក់នឹងស្លាប់ នៅត្រឹមពេលនោះ»។

គួរបញ្ជាក់ថា ទីក្រុងកៀវ បានទទូចឲ្យលោកខាងលិចផ្តល់កាំភ្លើងធំ, រថក្រោះ និងយន្តហោះចម្បាំង ប៉ុន្តែខ្លួនទើបទទួលបាន ជំនួយមួយផ្នែកតូចនៃការសន្យាប៉ុណ្ណោះ ខណៈដែលក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មានការព្រួយបារម្ភថា ការចែកចាយសព្វាវុធកាន់តែច្រើនដល់អ៊ុយក្រែន អាចធ្វើឲ្យទីក្រុងមូស្គូចាត់ទុកពួកខ្លួនថាជាផ្នែកនៃជម្លោះ៕

ដកស្រង់ពី៖ Fresh News