Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កោះតៃវ៉ាន់ រំញ័រដោយរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ

  • បោះពុម្ព

អគារជាច្រើន បានរញ្ជួយរយះពេលខ្លីក្នុងទីក្រុងតៃប៉ិ  ខណៈដែលការរញ្ជួយដីកម្រិត 6.0 រិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ។

ការិយាល័យអាកាសធាតុតៃវ៉ាន់ បាននិយាយថា ការរញ្ជួយដីនេះ មានជម្រៅ 6.8 គីឡូម៉ែត្រ ជាមួយនឹងចំណុចកណ្តាលរបស់វានៅក្នុងស្រុក Hualien - ជាផ្នែកនៃកោះ ដែលមានប្រជាជនរស់នៅតិចតួច។ ការរញ្ជួយដីលើកនេះ អាចត្រូវបានរំញ័រនៅទូទាំងកោះតៃវ៉ាន់។

តៃវ៉ាន់ ស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះចានរចិតវិវត្តន៍ចំនួនពីរ ហើយងាយនឹងមានការរញ្ជួយដី។ សូមបញ្ជាក់ផងដែរថា មានមនុស្សជាង 100 នាក់ បានស្លាប់នៅក្នុងការរញ្ជួយដី នៅភាគខាង ត្បូងតៃវ៉ាន់ ក្នុងឆ្នាំ 2016 ខណៈដែលការរញ្ជួយដីកម្រិត 7.3 រ៉ិចទ័រ បានសម្លាប់មនុស្សជាង 2,000 នាក់ ក្នុងឆ្នាំ 1999 នេះបើតាមការផ្សាយរបស់ Reuters ។