Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកជំនន់ បានជន់លិចប្រទេសបង់ក្លាដែស និងឥណ្ឌា

  • បោះពុម្ព

 ក្រុមមន្ត្រី បាននិយាយថា ទឹកជំនន់ បានជន់លិចប្រទេសបង់ក្លាដែស និងភាគឦសានប្រទេសឥណ្ឌាបន្ថែមទៀតកាលពីថ្ងៃអង្គារ (ថ្ងៃទី 21 ខែមិថុនា) ខណៈដែលអាជ្ញាធរ បានព្យាយាមទៅដល់មនុស្សជាង 9,5 លាននាក់ ដែលជាប់គាំង ដោយមានអាហារ និងទឹកផឹកតិចតួច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

ភ្លៀងមូសុងកម្រិតខ្លាំងជាពិសេស បាននាំមកនូវទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងមួយសតវត្ស នៅតំបន់មួយចំនួននៃប្រទេសបង់ក្លាដែសទំនាប ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 69 នាក់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនៅទីនោះ និងក្នុងរដ្ឋអាសាមភាគឦសាននៃប្រទេសឥណ្ឌា។

ខ្យល់មូសុង នាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់អាស៊ីខាងត្បូង នៅចន្លោះខែមិថុនា ដល់ខែតុលា ដែលជារឿយៗបង្កឲ្យមានទឹកជំនន់ ជាពិសេសនៅតំបន់ទំនាប ដូចជាប្រទេសបង់ក្លាដែស ជាកន្លែងដែលទន្លេហូរហៀរ ដោយទឹកហូរចេញពីភ្នំហិម៉ាឡៃ ជារឿយៗហូរហៀរច្រាំងទន្លេ។

អាកាសធាតុ អាក្រក់ខ្លាំងនៅអាស៊ីខាងត្បូង កើតឡើងជាញឹកញាប់ ហើយអ្នកបរិស្ថាន បានព្រមានថា ការប្រែប្រួលអាកាសធាតុ អាចនាំឱ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរថែមទៀត។ អង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "មនុស្សបួនលាននាក់ រួមទាំងកុមារ 1.6 លាននាក់ ដែលជាប់គាំងដោយទឹកជំនន់ភ្លាមៗនៅភាគឦសានប្រទេសបង់ក្លាដែស កំពុងត្រូវការជំនួយជាបន្ទាន់" ។

នៅតាមតំបន់ខ្លះ យោធាបង់ក្លាដែស បានទម្លាក់កញ្ចប់នៃការផ្គត់ផ្គង់សង្គ្រោះពីឧទ្ធម្ភាគចក្រដល់ប្រជាជន ដែលកំពុងរង់ចាំនៅលើដំបូល នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអង្គារ។