Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីឥណ្ឌូណេស៉ី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអ៊ុយក្រែននិងរុស្ស៉ី នៅសប្ដាហ៍ក្រោយ

  • បោះពុម្ព

(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) នៅថ្ងៃពុធនេះបានប្រកាសថា ប្រធានាធិបតីឥណ្ឌូណេស៉ី ដែលជាប្រធានកិច្ចប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 គឺលោក ចូកូ វីដូដូ (Joko Widodo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៉ី ដើម្បីជួបជាមួយសមភាគីរបស់លោក នៅសប្តាហ៍ក្រោយ ដើម្បីជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ជុំវិញជម្លោះរវាងប្រទេសទាំងពីរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ លោកស្រី Retno Marsudi បានបន្ថែមថា «លោក Widodo កំពុងបង្ហាញការអាណិតអាសូរចំពោះវិបត្តិមនុស្សធម៌ ហើយនឹងព្យាយាមរួមចំណែកដល់ វិបត្តិស្បៀងអាហារបង្កឡើងដោយសង្រ្គាម និងផលប៉ះពាល់លើប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាប។ លោក Widodo ក៏នឹងបន្តជំរុញឱ្យមានស្មារតីនៃសន្តិភាពផងដែរ»។

លោកប្រធានាធិបតីឥណ្ឌូណេស៉ី នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ខណៈកន្លងមកនេះ លោកក៏ធ្លាប់បានអញ្ជើញមេដឹកនាំទាំងពីរ ឱ្យចូលរួមកិច្ចប្រជុំ G20 ដែលប្រព្រឹត្តទៅនៅកោះបាលី រួចមកហើយផងដែរ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណា លោកស្រី Retno មិនបានបញ្ជាក់លម្អិតអំពី អ្វីដែលលោក Widodo នឹងលើកឡើងក្នុងកិច្ចពិភាក្សា ជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន នោះឡើយ ខណៈវានឹងកើតឡើង បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7៕

ដកស្រង់ពី៖ Fresh News