Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកូរ៉េខាងជើង កោះប្រជុំយោធា ចំពោះមុខភាពតានតឹងក្នុងតំបន់

  • បោះពុម្ព

 (ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបើកកិច្ចប្រជុំជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់ខ្លួន ដើម្បីពិភាក្សាអំពីគោលនយោបាយការពារជាតិ និងបង្កើនការផលិតអាវុធ បន្ទាប់ពីបានសាកល្បងមីស៉ីល ជាបន្តបន្ទាប់ក្នុងឆ្នាំនេះ ដែលនាំឲ្យមានភាពតានតឹងជាមួយទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល។

នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កិច្ចប្រជុំគគណៈកម្មការយោធាមជ្ឈិម នៃគណបក្សពលករ ដែលជាបក្សកាន់អំណាច បានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិនិត្យទៅលើការងារការពារជាតិ កំលុងឆមាសទី១ ឆ្នាំំ២០២២ និងដើម្បីដាក់ចេញនូវទិសដៅការងារចម្បង និងបន្ទាន់, ពង្រីកសមត្ថភាពយោធា រួមទាំងការអនុវត្តគោលនយោបាយការពារជាតិសំខាន់ៗផងដែរ។

ប៉ុន្តែមិនមានការបញ្ជាក់អំពីផែនការណាមួយ ឬលើកឡើងពីការរិះគន់ ចំពោះសហរដ្ឋអាមេរិក ឬ កូរ៉េខាងត្បូងនោះទេ។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹង បន្តប្រព្រឹត្តទៅរយៈពេលប៉ុន្មានថ្ងៃទៀត។

គួរបញ្ជាក់ថា បើតាមអ្នកវិភាគជាន់ខ្ពស់នៃវិទ្យាស្ថាន សេជុង (Sejong) របស់ប្រទេសកូរ៉េខាងត្បូង លោក ឆឹង សឹងចាង (Cheong Seong-Chang) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង និង ក្រុមមន្រ្តីរបស់លោក ក៏អាចពិភាក្សាគ្នាអំពីវឌ្ឍនភាព ក្នុងការអភិវឌ្ឍអាវុធ និងផែនការដាក់ពង្រាយប្រព័ន្ធការពារមួយចំនួន ដែលត្រូវបានសាកល្បងក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតរបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News