Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងធ្វើទស្សនកិច្ចនៅទីក្រុង Kyiv និងទីក្រុងមូស្គូ ក្នុងខែនេះ

  • បោះពុម្ព

 ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធាន G20 លោក Joko Widodo នឹងធ្វើទស្សនកិច្ចទៅជួបមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ីក្នុងខែនេះ ដើម្បីពិភាក្សាអំពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌នៃការឈ្លានពានរបស់ទីក្រុងមូស្គូ នេះបើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ឲ្យដឹងកាលពីថ្ងៃពុធ (22 មិថុនា)។

កិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន 20 ដែលនឹងត្រូវធ្វើឡើងនៅលើកោះបាលីរបស់ឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា មានភាពចម្រូងចម្រាស ដោយសារការសម្រេចចិត្តរបស់ទីក្រុងហ្សាការតាក្នុងការអញ្ជើញរុស្ស៊ី បើទោះបីជាមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងអ៊ុយក្រែនក៏ដោយ។

ប្រទេសឥណ្ឌូណេស៊ី កាន់តំណែងជាប្រធានប្តូរវេននៃ G20 នៅឆ្នាំនេះ ហើយបានទទួលរងសម្ពាធពីប្រទេសលោកខាងលិចមួយចំនួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដករុស្ស៊ីចេញពីកិច្ចប្រជុំ។

រដ្ឋមន្ត្រីការបរទេស បានឲ្យដឹងថា លោក Widodo នឹងធ្វើទស្សនកិច្ចនៅទីក្រុង Kyiv និង Moscow បន្ទាប់ពីតំណាងឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសភ្ញៀវ ក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសអាឡឺម៉ង់នៅថ្ងៃទី 26 ខែមិថុនា និងថ្ងៃទី 27 ខែមិថុនា ដោយក្លាយជាមេដឹកនាំអាស៊ីដំបូងគេដែលធ្វើដំណើរទៅកាន់ប្រទេសទាំងពីរ ចាប់តាំងពីការប្រយុទ្ធគ្នា បានចាប់ផ្តើម នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃពុធ។