Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈរដ្ឋមន្រ្តីស្រីលង្កាទាំងមូល នឹងលាលែងពីតំណែង នៅពេលមានកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មី

  • បោះពុម្ព

 ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា កាលពីថ្ងៃចន្ទ បានឱ្យដឹងថា រដ្ឋមន្រ្តីទាំងអស់នៅក្នុងគណៈរដ្ឋមន្រ្តីស្រីលង្កា បានសម្រេចចិត្តថា នឹងលាលែងពីតំណែង ប្រសិនជាកិច្ចព្រមព្រៀងមួយត្រូវសម្រេចបាន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែល មានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃចន្ទ។

នៅក្នុងកិច្ចពិភាក្សាគ្នាជាមួយលោកនាយករដ្ឋមន្រ្តី Ranil Wickremesinghe ដែលធ្វើឡើងនៅរដ្ឋធានីកូឡុំបូ រដ្ឋមន្រ្តីទាំងអស់ ដែលមានវត្តមាន បានឯកភាពលើគំនិតថា នៅពេលមានកិច្ចព្រមព្រៀង ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលមានការចូលរួមពីគ្រប់គណបក្សភ្លាមនោះ ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការទទួលខុសត្រូវរបស់ពួកគេ ឱ្យទៅរដ្ឋាភិបាលថ្មី។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន លោក Wickremesinghe បានប្រកាសស្ម័គ្រចិត្តលាលែងពីតំណែង ហើយប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ក៏បានអះអាងថា រូបលោក នឹងចុះចេញពីតំណែង នៅថ្ងៃពុធសប្តាហ៍នេះផងដែរ។

ការប្រកាសលាលែងទាំងនេះ កើតមានឡើង បន្ទាប់ពីក្រុមបាតុករ បាននាំគ្នាសម្រុកចូលលុកវិមានប្រធានាធិបតី ហើយដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី។