Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ុយក្រែន អះអាងថា រុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេស

  • បោះពុម្ព

(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា ទូទាំងប្រទេសជាមួយនឹង ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើទីក្រុង ស៊ូមី (Sumy) ស្ថិតនៅភាគខាងជើង, ការទម្លាក់គ្រាប់បែកចង្កោមសំដៅលើទីក្រុង មីកូឡេវ (Mykolaiv) និងការវាយប្រហារដោយមីស៉ីលលើទីក្រុង អូដេសា (Odesa) ភាគខាងត្បូងនៃប្រទេស។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ ក្រោយដកចេញពីរដ្ឋធានីកៀវ រុស្ស៉ីបានងាកទៅរកយុទ្ធនាការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការគ្រប់គ្រងរបស់ខ្លួនទៅកាន់ភាគខាងត្បូង និងខាងកើតអ៊ុយក្រែន។

អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៉ីបានបង្កើនការវាយប្រហារដោយការបាញ់ផ្លោងពីចម្ងាយ និងបានសម្លាប់ជនស៉ីវិលជាច្រើន នាក់។ តែទីក្រុងមូស្គូ អះអាងថាខ្លួនកំពុងវាយលុកលើគោលដៅយោធាតែប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបញ្ជាក់ ដែរថារុស្ស៉ីបានបាញ់មីស៉ីលគ្រូសច្រើនជាង ៣,០០០គ្រាប់ និងគ្រាប់កាំភ្លើងធំជាច្រើនឥតគណនា ក្នុងជម្លោះប្រមាណ ៥ខែមកនេះ។

គួរបញ្ជាក់ថា ស្ថានការណ៍នៅអ៊ុយក្រែនក្នុងសប្តាហ៍នេះ អាចជាបញ្ហាដ៏សំខាន់សម្រាប់បណ្តាប្រទេសអឺរ៉ុប ដែលកំពុងមានការព្រួយបាម្ភអំពីផលប៉ះពាល់ នៃសង្រ្គាម និងការដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ី។ រុស្ស៉ី គ្រោងនឹងបើកឡើងវិញនូវបំពង់បង្ហូរឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ (Nord Stream 1) នៅប៉ុន្មានថ្ងៃខាងមុខទៀត ប៉ុន្តែប្រជាជននៅអឺរ៉ុបព្រួយបារម្ភថា ទីក្រុងមូស្គូអាចនឹងបន្តបិទបំពង់នេះវិញដដែល៕

ដកស្រង់ពី៖ Fresh News