Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់ ដាក់ទណ្ឌកម្មលើជនជាតិអាមេរិក ៦១នាក់ ខណៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប់គាំង

  • បោះពុម្ព

 អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអាមេរិកចំនួន ៦១នាក់ ក្នុងនោះរួមមានទាំងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo សម្រាប់ការគំាទ្រក្រុមសកម្មជនមួយរបស់អ៊ីរ៉ង់នៅឯក្រៅប្រទេស ខណៈកិច្ចចរចារស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងជាប់គាំង។

បើតាមបញ្ជីដាក់ទណ្ឌកម្មរបស់ក្រសួងការបរទេសអ៊ីរ៉ង់ ក្រៅពីលោក Pompeo អតីតទីប្រឹក្សាសន្តិសុខជាតិសេតវិមានអាមេរិក លោក John Bolton និងមេធាវីអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ គឺលោក Rudy Giuliani ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅនេះដែរ។

ពួកគេ គឺជាអ្នក ដែលបង្ហាញការគាំទ្រខ្លាំង និងចូលរួមជាមួយក្រុមប្រឆាំង ដែលត្រូវបណ្តេញចេញពីប្រទេស ឈ្មោះ Mujahideen-e-Khalq ឬហៅកាត់ថា MEK។ កាលពីខែមករា អ៊ីរ៉ង់ បានដាក់ទណ្ឌកម្មលើជនជាតិអាមេរិកចំនួន 51 នាក់ ហើយខ្លួន បានចុះក្នុងបញ្ជីខ្មៅនូវជនជាតិអាមេរិកចំនួន 24 នាក់ទៀតនៅក្នុងខែមេសា នៅក្នុងវិធានការដាក់ទណ្ឌកម្មចុងក្រោយរបស់ខ្លួន។

គួរបញ្ជាក់ថា តាមរយៈទណ្ឌកម្មខាងលើ អ៊ីរ៉ង់អាចរឹបអូស ឬបង្កកទ្រព្យសម្បត្តិរបស់ជនជាតិអាមេរិក ដែលជាប់ទណ្ឌកម្ម និងដែលមាននៅក្នុងប្រទេសអ៊ីរ៉ង់។ តែដោយអ្នកទាំងនោះមិនមានទ្រព្យសម្បត្តិតម្កល់ទុកនៅអ៊ីរ៉ង់ ទណ្ឌកម្មនេះ គ្រាន់តែជានិមិត្តរូបមួយប៉ុណ្ណោះ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ។