Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហភាពអឺរ៉ុប ទទួលបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា ចំនួន 54,000 ដូសបន្ថែមទៀតពីក្រុមហ៊ុន Bavarian Nordic

  • បោះពុម្ព

គណៈកម្មការអឺរ៉ុប ដែលហៅកាត់ថា EU បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួន អាចទទួលបាននូវវ៉ាក់សាំងការពារជំងឺអុតស្វា ប្រហែល 54,000 ដូសបន្ថែម ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Bavarian Nordic ខណៈដែលការព្រួយបារម្ភកើនឡើងចំពោះជំងឺនេះចំពេលមានករណីកើនឡើង។

កិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ ធ្វើឡើង បន្ទាប់ពីកិច្ចសន្យាដំបូង ដែលបានចុះហត្ថលេខាកាលពីខែមិថុនា នៅពេលដែលសហភាពអឺរ៉ុប បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន Bavarian Nordic ប្រហែល 110,000 ដូស។

បើតាមស្នងការសុខភាពសហភាពអឺរ៉ុប មានកំណើននៃករណីជំងឺអុតស្វានៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប ដោយឥឡូវនេះ មានករណីឆ្លងជាង 7,000 នាក់ ដែលជាការកើនឡើងជិត 50 % ពីសប្តាហ៍មុន។

នៅក្រោមការបញ្ជាទិញដំបូង សហភាពអឺរ៉ុប បានចែកចាយវ៉ាក់សាំងចំនួន 25,000 ដូស ដល់ប្រទេសជាសមាជិកចំនួនប្រាំមួយ។ វ៉ាក់សាំងនេះ ត្រូវបានផ្តល់អាទិភាពដល់ប្រទេសនានា ដោយផ្អែកលើតម្រូវការ និងចំនួនករណីឆ្លង។

ប្រទេសន័រវេស និងអ៊ីស្លង់ ក៏មានសិទ្ធិទទួលវ៉ាក់សាំងជំងឺអុតស្វាផងដែរ បន្ថែមលើរដ្ឋចំនួន 27 របស់សហភាពអឺរ៉ុប នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។