Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីម័រខាងកើត សង្ឃឹមនឹងចូលជាសមាជិកអាស៊ាន ក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ីនៅឆ្នាំក្រោយ

  • បោះពុម្ព

 ប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta បាននិយាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីថា លោក សង្ឃឹមនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបោះត្រាលើសំណើររយៈពេលជាច្រើនទសវត្សរ៍ដោយប្រជាជាតិរបស់លោក ដើម្បីចូលរួមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាឆ្នាំក្រោយ។

លោក Ramos-Horta បានជួបសមភាគីលោក Joko Widodo ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសជិតខាងឥណ្ឌូនេស៊ី ចាប់តាំងពីលោក ត្រូវបានបោះឆ្នោតជ្រើសរើស កាលពីខែមេសា សម្រាប់អាណត្តិទីពីរជាប្រធានាធិបតី។

ទីម័រខាងកើត ដែលបានដាក់ពាក្យចូលជាសមាជិកអាស៊ានក្នុងឆ្នាំ 2011 បច្ចុប្បន្នមានឋានៈជាអ្នកសង្កេតការណ៍។ ថ្លែងនៅឯវិមានប្រធានាធិបតីក្នុងទីក្រុង Bogor ភាគខាងត្បូងនៃទីក្រុងហ្សាកាតា ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយថា ប្រទេសរបស់លោក បានបណ្តាក់ទុនចំនួន ៨១៨ លានដុល្លារនៅទីម័រខាងកើត ដែលភាគច្រើននៅក្នុងអាជីវកម្មថាមពល ធនាគារ និងទំនាក់ទំនង។

ទិន្នន័យផ្លូវការរបស់ឥណ្ឌូនេស៊ី បង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតម្លៃប្រហែល ២៥០ លានដុល្លារ កាលពីឆ្នាំមុន។ ដោយពឹងផ្អែកខ្លាំងលើប្រាក់ចំណូលពីប្រេង និងឧស្ម័ន ប្រទេសពាក់កណ្តាលកោះ ដែលមានប្រជាជនចំនួន 1.3 លាននាក់មួនេះ បានដោះស្រាយបញ្ហាចម្រុះសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយអត្រានៃភាពក្រីក្រខ្ពស់។

សូមបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី បានឈ្លានពានប្រទេសអតីតអាណានិគមព័រទុយហ្គាល់មួយនេះ ក្នុងឆ្នាំ 1975 ហើយទីម័រខាងកើត ទើបតែទទួលបានឯករាជ្យពេញលេញក្នុងឆ្នាំ 2002 បន្ទាប់ពីការតស៊ូដ៏យូរ និងបង្ហូរឈាម ដើម្បីបញ្ចប់ការកាន់កាប់ដ៏ឃោរឃៅជាញឹកញាប់ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។