Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារភាគខាងត្បូងកោះស៊ូម៉ាត្រា

  • បោះពុម្ព

 ប្រទេសឥណ្ឌូនេស៊ី មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប (EMSC) បានឲ្យដឹងកាលពីថ្ងៃពុធថា គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងកោះស៊ូម៉ាត្រា ក្នុងប្រទេសឥណ្ឌូនេស៊ី។

ការរញ្ជួយដីនេះ មានជម្រៅ 60 គីឡូម៉ែត្រ។ មិនមានរបាយការណ៍ពីមនុស្សស្លាប់ ឬខូចខាតនោះទេ។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ការរញ្ជួយដីនេះ មានរំញ័រខ្លាំងបំផុតដល់ទីក្រុង Bengkulu, Kepahiang និង Bengkulu ខាងជើង ដែលនៅជិតនោះ។

សូមបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី តែងតែប្រឈមនឹងការរញ្ជួយដី ព្រោះវាស្ថិតនៅលើខ្សែក្រវាត់ប៉ាស៊ីហ្វិក ដែលគេស្គាល់ថាជា "កងរង្វង់ភ្លើង" ជាកន្លែងដែលបន្ទះប្លាកែតជាច្រើនជួបគ្នា ហើយបណ្តាលឱ្យមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីជាញឹកញាប់ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។