Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi លាលែងពីតំណែង ក្រោយរដ្ឋាភិបាលចម្រុះ ដួលរលំ

  • បោះពុម្ព

នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi កាលពីថ្ងៃព្រហស្បតិ៍ បានប្រគល់លិខិតលាលែងពីតំណែងឱ្យទៅប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បន្ទាប់ពីរដ្ឋាភិបាលចម្រុះរបស់លោក បានដួលរលំ។

ការិយាល័យរបស់លោកប្រធានាធិបតីអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍ថា លោក Mattarella បានទទួលយកលិខិតរបស់ លោក Draghi ប៉ុន្តែបានស្នើឱ្យលោក បន្តនៅជានាយករដ្ឋមន្រ្តីចាំផ្ទះសិន ដោយមិនមានការបញ្ជាក់ពីជំហានបន្ទាប់យ៉ាងណានោះឡើយ ខណៈបើតាមប្រភពពីក្រុមអ្នកនយោបាយអ៊ីតាលី គឺលោក ទំនងជានឹងប្រកាសរំលាយសភា ហើយអំពាវនាវឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចម្រុះអ៊ីតាលី បានដួលរលំកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលដៃគូសំខាន់ៗចំនួន៣ របស់លោក Draghi ធ្វើពហិការចំពោះការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលរូបលោកបានស្នើឡើង ដើម្បីព្យាយាមបិទបញ្ចប់ភាពបែកបាក់ និងស្តារសម្ព័ន្ធភាពដែលប្រេះឆាឡើងវិញ។

តាមពិតទៅ កាលពីសប្តាហ៍មុន លោក Draghi ក៏បានដាក់ពាក្យលាលែងម្តងរួចមកហើយ ទៅកាន់លោកប្រធានាធិបតី Mattarella ផងដែរ ប៉ុន្តែពេលនោះ ត្រូវបានលោកបដិសេធ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍។