Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិមានក្រឹមឡាំង ច្រានចោលពាក្យចចាមអារ៉ាមអំពីស្ថានភាពសុខភាពលោក Putin

  • បោះពុម្ព

 កាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំង បានចេញមុខបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin នៅតែបន្តមានសុខភាពល្អប្រសើរជាធម្មតា ដោយច្រានចោលនូវពាក្យចចាម អារ៉ាម ដែលថារូបលោក ធ្លាក់ខ្លួនឈឺ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មាន ពាក្យចចាមអារ៉ាមនៅលោកខាងលិច ស្តីអំពីស្ថានភាពសុខភាពរបស់លោកប្រធានាធិបតី ប៉ុន្តែសេចក្តីរាយការណ៍ទាំងនោះ គឺគ្មានអ្វីក្រៅពីព័ត៌មានក្លែងក្លាយឡើយ។

គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមអំពីស្ថានភាពសុខភាពរបស់លោក Putin ទើបតែបានកើន ឡើងយ៉ាងផុសផុលខ្លាំងសាជាថ្មី កំលុងប៉ុន្មានខែចុងក្រោយនេះ នេះបើតាមការចេញផ្សាយ ដោយ Radio Free Europe កាលពីថ្ងៃព្រហស្បតិ៍។