បណ្តាញសង្គម

យោធាមីយ៉ាន់ម៉ា ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤នាក់

អាជ្ញាធរខមីយ៉ាន់ម៉ា បានធ្វើការប្រហារជីវិតសកម្មជនប្រធិបតេយ្យចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានគាំទ្រដល់ការធ្វើសកម្មភាព «ភេរវកម្ម» ដែលនេះបានក្លាយជាការកាត់ទោសប្រហារជីវិតដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កាត់ទោសប្រហារជីវិត ត្រូវបានធ្វើឡើងនៅក្នុងសាលកាត់ក្តីបិទទ្វារក្នុងខែមករា និងខែមេសា បុរសទាំងបួននាក់នេះ ត្រូវបានចោទប្រកាន់ថា បានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងរបបយោធា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន និងបានបើកការបង្ក្រាបយ៉ាងបង្ហូរឈាមលើគូប្រជែងរបស់ខ្លួន។

កាសែតរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានផ្សាយឱ្យដឹងទៀតថា នៅក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតខាងលើ ក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ លោក Kyaw Min Yu រួមទាំងអតីតសមាជិកសភា និងជាតារា hip-hop លោក Phyo Zeya Thaw ដែលពួកគេជា សម្ព័ន្ធមិត្តរបស់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាខាងលើដដែល សកម្មជនទាំង៤នាក់ខាងលើ ត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ នេះបើតាមការផ្សាយពី Reuters ។