Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីឥណ្ឌូណេស៊ី ធ្វើទស្សនកិច្ចនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង

  • បោះពុម្ព

 ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានចាកចេញពីទីក្រុង Jakarta កាលពីថ្ងៃចន្ទ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ជាកន្លែងដែលលោក គ្រោងនឹងជួបជាមួយប្រធានាធិបតី Xi Jinping នៅថ្ងៃអង្គារ។

លោក ក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ផងដែរ។ ក្រៅពីប្រទេសចិន លោក Widodo នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃពុធ និងកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចក្នុងតំបន់របស់លោក។

នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Widodo បាននិយាយថា "ប្រទេសទាំងបី គឺជាដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌូនេស៊ីក្នុងវិស័យសេដ្ឋកិច្ច ជាដៃគូសំខាន់ៗរបស់អាស៊ាន និងដៃគូសំខាន់ៗក្នុងបរិបទនៃ G20"។

"ខ្ញុំ នឹងជួបជាមួយមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ដូចជាបញ្ហាតំបន់ និងពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងជលផល"។

បច្ចុប្បន្ន ឥណ្ឌូណេស៊ី គឺជាប្រធានប្តូរវេននៃ G20 ហើយកិច្ចប្រជុំកំពូលមេដឹកនាំ G20 នឹងធ្វើឡើងនៅកោះបាលីក្នុងខែវិច្ឆិកានេះ។ លោកប្រធានាធិបតី Widodo គឺជាមេដឹកនាំបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងខែកុម្ភៈ ខណៈដែលប្រទេសនេះ ប្រកាន់យកគោលនយោបាយ "សូន្យ COVID-19" ដ៏តឹងរ៉ឹង ដែលបណ្តាលឱ្យមានដំណើរទស្សនកិច្ចមានកំណត់របស់មន្ត្រីមកពីក្រៅប្រទេស។