បណ្តាញសង្គម

ចិន បន្តធ្វើសមយុទ្ធផ្លូវអាកាសរយៈចម្ងាយឆ្ងាយ ជុំវិញកោះតៃវ៉ាន់សម្រាប់ថ្ងៃទី៤

 យោធាចិន បានឲ្យដឹងថា កងកម្លាំងចិន បានបន្តចូលរួមក្នុងសមយុទ្ធ ដែលផ្តោតលើការវាយ ប្រហារតាមផ្លូវគោក និងផ្លូវអាកាសរយៈចម្ងាយឆ្ងាយ ជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី៤នៃការធ្វើសមយុទ្ធរបស់ខ្លួន។

សមយុទ្ធយោធានេះ ត្រូវបានគេរំពឹងថា ជាថ្ងៃចុងក្រោយ នៃសមយុទ្ធយោធាដ៏ទូលំទូលាយ ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi ទៅកាន់កោះមួយនេះកាលពីសប្តាហ៏មុន នេះបើតាមការផ្សាយរបស់ CNN កាលពីថ្ងៃអាទិត្យ។