Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន បញ្ចប់ការធ្វើចត្តាឡីស័ក ក្រោយជាសះស្បើយពីកូវីដ១៩

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ប្រធានធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានកូវីដ១៩ ២លើកជាប់ៗគ្នា ហើយបានបិទបញ្ចប់ការធ្វើចត្តាឡីស័កនៅឯសេតវិមាន ជាមួយការធ្វើដំណើរទៅកាន់គេហដ្ឋានរបស់លោកក្នុងរដ្ឋឌែលឡាវែរ និងជួបជុំជាមួយភរិយារបស់លោក គឺលោកស្រី ជៀល បៃដិន (Jill Biden)។

នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។ លោក ចូ បៃដិន បានធ្វើចត្តាឡីស័កនៅឯសេតវិមានអស់រយៈពេលច្រើនជាង ២សប្ដាហ៍ ក្រោយឆ្លងកូវីដ ដែលបានបង្ខំឱ្យលោកត្រូវលុបចោលដំណើរទស្សនកិច្ច និងការចូលរួមព្រឹត្តិការណ៍ជាច្រើន ។

លោក បៃដិន បានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានកាលពីថ្ងៃសៅរ៍ ប៉ុន្តែត្រូវរង់ចាំរហូតដល់ការធ្វើតេស្ដចេញលទ្ធផល អវិជ្ជមានជាលើកទី២ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី២១ខែកក្កដាកន្លងទៅនេះ ហើយបានចេញពីការធ្វើចត្តាឡីស័កនៅឯសេតវិមាន កាលពីថ្ងៃទី២៧ ខែកក្កដា។ ប៉ុន្តែ លោកលាប់ជំងឺនេះឡើងវិញកាលពីថ្ងៃទី៣០ ខែកក្កដាដដែល៕

ដកស្រង់ពី៖ Fresh News