Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងៗហ្វីលីពីនរាប់លាននាក់ ទើបបានចូលរៀននៅសាលាផ្ទាល់វិញ ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារតែកូវីដ១៩

  • បោះពុម្ព

 កាលពីថ្ងៃចន្ទ-ម្សិលមិញនេះ សិស្សានុសិស្សរាប់លាននាក់នៅទូទាំងប្រទេសហ្វីលីពីន ទើបតែបាននាំគ្នាត្រឡប់ទៅចូលរៀនក្នុងថ្នាក់ផ្ទាល់វិញ នៅតាមសាលាបឋមសិក្សា និងវិទ្យាល័យ ដែលជាលើកដំបូងបំផុត ក្រោយខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។

ចាប់ពីថ្ងៃចន្ទនេះទៅ សាលារៀនរដ្ឋប្រហែល ២៤,០០០កន្លែង នៅទូទាំងហ្វីលីពីន ដែលស្មើនឹង៤៦%នៃសាលារៀនរដ្ឋសរុប គឺអាចបើកឱ្យសិស្សចាប់ផ្តើមចូលទៅរៀនក្នុងថ្នាក់ផ្ទាល់ឡើងវិញបានសម្រាប់រយៈពេល៥ថ្ងៃ ក្នុង១សប្តាហ៍។រីឯសាលាដទៃក្រៅពីនោះ នឹងត្រូវអនុវត្តការរៀនសូត្រលក្ខណៈនៅតាមថ្នាក់ផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង រហូតទាល់តែដល់ថ្ងៃទី២ ខែវិច្ឆិកា។

គួរបញ្ជាក់ថា ដោយស្ថិតក្នុងចំណោមប្រទេស ដែលបានទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំង ដោយសារកូវីដ១៩នៅតំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីន ដែលកាលនោះស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Rodrigo Duterte បានដាក់ចេញនូវវិធានការរឹតត្បិត និងការបិទ សាលារៀន ដែលមានរយៈពេលជាងគេបំផុតមួយ នៅលើពិភពលោក។

ការបិទទ្វារសាលារៀន ក្នុងរយៈពេលដ៏យូរបែបនេះ បានបង្កឱ្យមានក្តីបារម្ភថា អត្រាអនក្ខរកម្ម ក្នុងចំណោមកូនសិស្សហ្វីលីពីន ដែលបានស្ថិតនៅកម្រិតមួយដ៏គួរឱ្យបារម្ភស្រាប់ហើយទៅ នោះ តាំងពីមុនផ្ទុះកូវីដ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត នេះបើតាមការផ្សាយរបស់ AP កាលពីថ្ងៃចន្ទ។