Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បើកកិច្ចពិភាក្សា ខណៈមានការបារម្ភពីសង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់

  • បោះពុម្ព

មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបើកកិច្ចពិភាក្សាមួយស្ដីពីកិច្ចខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

មេដឹកនាំនៃប្រទេសទាំង៤ បានពិភាក្សាគ្នាពីកិច្ចចរចារពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងភាពចាំបាច់នៃការពង្រឹងការគាំទ្រដល់បណ្ដាប្រទេសជាដៃគូ នៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងកំញើញ និងទប់ស្កាត់សកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់ សេតវិមានអាមេរិក មិនបានបញ្ជាក់លម្អិតអ្វីបន្ថែមលើសពីនេះនោះទេជុំវិញកិច្ចពិភាក្សាលើកិច្ចការតំបន់មជ្ឈិមបូព៌ារវាងប្រធានាធិបតីអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេស លោក Borris Johnson ប្រធានាធិបតីបារាំង លោក Manuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នោះឡើយ។

ប៉ុន្តែមានការព្រួយបារម្ភថា បរាជ័យក្នុងការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ឡើងវិញ អាចនឹងបង្កើនហានិភ័យនៃការផ្ទុះសង្រ្គាមនៅក្នុងតំបន់នៅក្នុងបរិបទ ដែលអ៊ីស្រាអែល បានព្រមានថា អាចនឹងធ្វើសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ ប្រសិនជាមធ្យោបាយការទូត មិនអាចរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍ ឬផលិតអាវុធនុយក្លេអ៊ែរ បានទេនោះ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។