Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតថ្មីមួយទៀត ក្នុងតំបន់សមុទ្រចិនខាងកើត

  • បោះពុម្ព

 រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ MSA របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំង នឹងរៀបចំធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថ្មីទៀត នៅឯតំបន់សមុទ្រចិន ខាង កើត នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។

សេចក្តីប្រកាសខាងលើ បានលើកឡើងថា សមយុទ្ធយោធានោះ នឹងប្រព្រឹត្តទៅរយៈពេល ១៤ម៉ោង គឺចាប់ពីម៉ោង២៖០០នាទីរំលងអធ្រាត្រ ដល់ម៉ោង៤៖០០នាទីរសៀល ថ្ងៃទី២២ ខែសីហា នៅក្នុងបរិវេណដែនសមុទ្រ មិនឆ្ងាយប៉ុន្មានឡើយពីខេត្ត Zhejiang ភាគខាង កើត នៃប្រទេសចិន។

កំលុងរយៈពេលនោះ កប៉ាល់នានា ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ឆ្លងកាត់កន្លែង ដែលត្រូវបានកំណត់ជាទីតាំងសម្រាប់ធ្វើសមយុទ្ធឡើយ។

គួរបញ្ជាក់ថា ចិន បានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ចាប់តាំងតែពីប្រធានសភា តំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi បានមកទស្សនកិច្ចនៅតៃវ៉ាន់ ដែលទីក្រុង ប៉េកាំង ចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន កាលពីថ្ងៃទី២-៣ ខែសីហា។

ហើយកាលពី១សប្តាហ៍មុន ប្រតិភូសមាជិកសភាអាមេរិកមួយក្រុមទៀត ក៏បានមកទស្សនកិច្ចនៅដែនកោះនេះផងដែរ នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT