Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូតអាមេរិក ជំរុញពលរដ្ឋខ្លួនឲ្យចាកចេញពីអ៊ុយក្រែន ក្រោមក្តីបារម្ភថា រុស្ស៉ី អាចនឹងបង្កើនការវាយប្រហារ

  • បោះពុម្ព

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងកៀវ បានព្រមានអំពីកំណើននៃការវាយប្រហាររបស់យោធារុស្ស៉ីនៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដែលចំថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ព្រមទាំងជំរុញដល់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេអាចធ្វើបាន។

ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ បានផ្ញើសារដាស់តឿនដល់ពលរដ្ឋរបស់ខ្លួន តាមរយៈគេហទំព័រផ្លូវការ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ក្រសួងការបរទេស បានទទួលព័ត៌មានថា ប្រទេសរុស្ស៉ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

ស្ថានទូតសូមជំរុញឲ្យពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីអ៊ុយក្រែនឥលូវនេះ តាមមធ្យោបាយដឹកជញ្ជូនឯកជន ប្រសិនបើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ»។

គួរបញ្ជាក់ថា ទីក្រុងកៀវ បានហាមប្រាមមិនឲ្យមានការប្រារព្ធពិធីជាសាធារណៈ ក្នុងរដ្ឋធានីឡើយ ចំថ្ងៃខួបនៃឯករាជ្យភាពរបស់ខ្លួន ពីការគ្រប់គ្រងរបស់សហភាពសូវៀត ដែលត្រូវនឹងថ្ងៃពុធសប្តាហ៍នេះ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការវាយប្រហាររបស់កងកម្លាំងរុស្ស៉ី នេះបើយោងតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។