Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរថៃ រឹតបន្តឹងសន្តិសុខនៅទីក្រុងបាងកក ត្រៀមការធ្វើបាតុកម្មថ្មី

  • បោះពុម្ព

កាលពីថ្ងៃអង្គារ អាជ្ញាធរថៃ បានធ្វើការរឹតបន្តឹងសន្តិសុខនៅក្នុងរាជធានីបាងកក មុនពេលមានការធ្វើបាតុកម្មថ្មីទៀត ដែលសំដៅទាមទារឱ្យនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ចុះ ចេញពីតំណែង ស្របពេលតុលាការធម្មនុញ្ញ កំពុងពិចារណាថាគួរ ឬមិនគួរទទួលយកការ ដាក់ញត្តិ ឱ្យផ្តល់សេចក្តីសម្រេចពាក់ព័ន្ធនឹងរយៈពេលកាន់អំណាចរបស់លោក។

កម្លាំងប៉ូលិសថៃ បានបិទតំបន់នានានៅជុំវិញការិយាល័យនាយករដ្ឋមន្រ្តី ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក ដោយដាក់ពង្រាយរនាំងបាំងផ្លូវ ក្នុងនោះរួមទាំងការប្រើប្រាស់ទូកុងតឺណឺផងដែរ ហើយសម្រួលចរាចរណ៍ទៅកាន់កន្លែងផ្សេង។

គួរបញ្ជាក់ថា ដោយបច្ចុប្បន្នស្ថិតក្នុងវ័យ៦៨ឆ្នាំ លោក ប្រាយុទ្ធ ចាន់អូចា គឺជាអគ្គមេបញ្ជាការយោធា នៅពេលដែលលោក បានដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីឆ្នាំ២០១៤។

បន្ទាប់មក លោក ក៏បានក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស៊ីវិលនៅឆ្នាំ២០១៩ ក្រោយការបោះឆ្នោតសកល។ ការបោះឆ្នោតសកលបន្ទាប់ទៀត ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣។

ប៉ុន្តែនាពេលនេះ គណបក្សប្រឆាំងភឿថៃ (Pheu Thai) បានដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញ ធ្វើការសម្រេចថាតើលោក ប្រាយុទ្ធ អាចកាន់អំណាចបានយូរប៉ុនណាឱ្យប្រាកដ ខណៈតុលាការ អាចនឹងជ្រើសរើសទទួលយក ឬក៏ច្រានចោលញត្តិរបស់បក្សភឿថៃ នៅថ្ងៃពុធសប្តាហ៍នេះ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។