Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Xi Jinping៖ របស់រដ្ឋគឺជារបស់រដ្ឋ របស់ឯកជនគឺជារបស់ឯកជន ចាំបាច់បែងចែកឱ្យច្បាស់លាស់

  • បោះពុម្ព

  (ប៉េកាំង)៖ កាលពីប៉ុន្មានឆ្នាំមុន លោក Du Yuansheng អនុប្រធានគណៈកម្មាការសភាប្រឹក្សានយោបាយប្រជាជនខេត្ត Fujian បានរកឃើញវិក្កយបត្រចាស់មួយសន្លឹកចេញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៥ ដែលមានអាសយដ្ឋាន «លេខ៨-៤០១ភូមិថ្មី Jianhua»។

នៅពេលដែលគាត់យកមកឱ្យលោក Chen Chengmao ដែលជាមិត្តរបស់គាត់មើល លោក Chen Chengmao រំភើបក្រៃលែង ហើយបានរំលឹកពីរឿងរ៉ាវនៃវិក្កយបត្រនេះ។ នៅឆ្នាំ ១៩៩៥ លោក Xi Jinping លេខាគណៈកម្មាការបក្សក្រុង Fuzhou បានស្នាក់នៅក្នុងផ្ទះរដ្ឋដែលអង្គភាពរបស់លោក រៀបចំឱ្យស្នាក់នៅ។

មានថ្ងៃមួយពេលគាត់បើកទូរទស្សន៍ ឃើញថាទូរទស្សន៍លែងចេញរូប ទើបគាត់ឱ្យលេខាលោក Chen Chengmao ហៅអ្នកបច្ចេកទេសរបស់ស្ថានីយ៍ទូរទស្សន៍មកជួយជួសជុល ហើយគូសបញ្ជាក់ថា ត្រូវបង់សេវ៉ាតាមតម្លៃ។

មិនយូរប៉ុន្មាន ទូរទស្សន៍ត្រូវបានជួសជុលរួចហើយ លោក Chen Chengmao បានសួរជាងថា «តើត្រូវបង់ប៉ុន្មាន» លោក Du Yuansheng ដែលធ្វើការនៅស្ថានីយទូរទស្សន៍នៅពេលនោះ បាននិយាយថា ជួសជុលទូរទស្សន៍នៅក្នុងលំនៅដ្ឋានរដ្ឋមិនបង់ថ្លៃទេ។

បើស្តាប់ទៅ ហាក់ដូចជាគ្មានបញ្ហាអ្វីទេ ប៉ុន្តែនៅពេលដែលលោក Chen Chengmao រាយការណ៍រឿងនេះទៅលោក Xi Jinping តាមការពិត គាត់ត្រូវបានលោក Xi Jinping ស្តីបន្ទោស ហើយលោកបាននិយាយថា «ទេ ទូរទស្សន៍របស់ផ្ទះខ្ញុំខូច ច្បាស់ជាខ្ញុំត្រូវចេញថ្លៃជួសជុលហើយ»។

លោក Xi Jinping គាត់បានរិះគន់លោក Chen Chengmao ថាមិនបានធ្វើការឱ្យម៉ត់ចត់ ហើយបានសុំឱ្យគាត់ទៅបង់លុយនៅថ្ងៃបន្ទាប់។ ដើម្បីមានភស្តុតាងបញ្ជាក់ថាបង់លុយរួច លោក Xi Jinping ផ្ដែផ្ដាំឱ្យចេញវិក្កយបត្រមួយយកមកវិញ ហើយសរសេរដាក់ឈ្មោះរបស់លោកស្រី Peng Liyuanដែលជាភរិយារបស់លោក។ ថ្លៃជួសជុលសរុប ៥០យាន់ នឹងត្រូវកាត់ចេញពីប្រាក់ខែប្រចាំខែរបស់លោក Xi Jinping។

លោក Chen Chengmao បាននិយាយដោយលាន់មាត់ថា៖ «ថ្លៃជួសជុលមិនថោកទេនៅពេលនោះ ប៉ុន្តែលោកគាត់មានអាកប្បកិរិយាយ៉ាងមុតមាំ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះខ្លួនគាត់»។ របស់រដ្ឋជារបស់រដ្ឋ របស់ឯកជនជារបស់ឯកជន លោកXi Jinping បែងចែកយ៉ាងច្បាស់លាស់តាំងពីលោកចូលបម្រើការជូនរដ្ឋមកម្ល៉េះ៕

ដកស្រង់ពី៖ Fresh News