Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិត

  • បោះពុម្ព

 ជប៉ុន និងសហរដ្ឋអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ក្នុងនោះរួមមានទាំង សមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើមីស៊ីលប្រឆាំងរថក្រោះ ពាក់ស្មា Javelin ជាអាវុធ ដែល សហរដ្ឋអាមេរិកបានផ្ដល់អ៊ុយក្រែន។ សមយុទ្ធយោធារួមគ្នាខាងលើ បានចាប់ផ្ដើមធ្វើឡើង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង ទៅនេះ នៅឯទីលានហ្វឹកហាត់ នៅលើកោះគ្យូស៊ូ (Kyushu) ដោយមានការចូលរួមពីកង កម្លាំងស្វ័យការពារជប៉ុនចំនួន ១,៤០០នាក់ និងយោធាអាមេរិក ៧០០នាក់។

សមយុទ្ធយោធា នេះមានគោលដៅអភិវឌ្ឍសមត្ថភាពក្នុងការការពារដែនកោះរបស់ជប៉ុន ដែលនៅក្នុងតំបន់ ដាច់ស្រយាល។

សូមបញ្ជាក់ថា មីស៊ីលប្រឆាំងរថក្រោះពាក់លើស្មា Javelin ត្រូវបានទាហានអ៊ុយក្រែនប្រើប្រាស់ ដើម្បីការពារទីក្រុងកៀវពីទាហានរុស្ស៉ី ហើយនៅក្នុងសមយុទ្ធនេះទៀតសោត ដែលនឹងត្រូវបន្តធ្វើរហូតដល់ថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ កងកម្លាំងស្វ័យការពារជប៉ុន ក៏បានប្រើប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដទៃទៀតផងដែរ នេះបើតាមការផ្សាយដោយសារព័ត៌មាន NHK កាលពីថ្ងៃចន្ទ។