Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដង្ហោយរកជំនួយបន្ទាន់ ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដ៏អាក្រក់

  • បោះពុម្ព

 រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសរបស់លោក ត្រូវការជំនួយហិរញ្ញវត្ថ ជាបន្ទាន់ ដើម្បីដោះសា្រយបញ្ហាគ្រោះទឹកជំនន់ ហើយលោកសង្ឃឹមថា ស្ថាប័នហិរញ្ញវត្ថុ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងគិតគូរពី ផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន។

ប្រទេសអាស៊ីខាងត្បូងមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ដោយប្រឈមនឹងអតិផរណាខ្ពស់ រូបិយបណ្ណធ្លាក់ចុះ និងឱនភាពជាដើម។ ដំណាំជាច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើន ត្រូវបានបំផ្លាញទាំងស្រុង ហើយជាក់ស្តែង វានឹងជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចប៉ាគីស្ថានទាំងមូល។

ក្រុមប្រឹក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងសម្រេចចិត្តនៅក្នុងសប្តាហ៍នេះថាតើត្រូវបញ្ចេញទឹកប្រាក់ចំនួន ១.២ពាន់លានដុល្លារ ដែលជាផ្នែកនៃជំនួយទី៧ និងទី៨ នៃកម្មវិធីសង្រ្គោះរបស់ប្រទេសប៉ាគីស្ថាន ដែលបានបញ្ចូលកាលពីឆ្នាំ២០១៩ ដែរឬយ៉ាងណា។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ បានបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង និងភាគខាងត្បូង ប្រទេសប៉ាគីស្ថាន ដែលប៉ះពាល់មនុស្សជាង ៣០លាននាក់ និងបានសម្លាប់មនុស្សជាង ១,០០០នាក់ ហើយនេះបើយោងតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។