Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សយ៉ាងហោច ២០នាក់ស្លាប់ ក្នុងអំពើហិង្សានៅអ៊ីរ៉ាក់ ក្រោយមេដឹកនាំសាសនាដ៏មានឥទ្ធិពលម្នាក់

  • បោះពុម្ព

 ប្រកាសដកខ្លួនចេញពីនយោបាយ ការប៉ះទង្គិចគ្នាដ៏ហិង្សាមួយ បានផ្ទុះឡើងនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ២០នាក់ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីមេដឹកនាំសាសនានិកាយស៊ីអ៊ីតដ៏មានឥទ្ធិពលនៅក្នុងប្រទេស គឺលោក Muqtada al-Sadr បានប្រកាសពីការដកខ្លួនទាំងស្រុងចេញពីជីវិតនយោបាយ និងការបិទការិយាល័យនយោបាយរបស់លោក។

ក្រុមអ្នកគាំទ្រលោក al-Sadr បានសម្រុកចូលក្នុងអគាររដ្ឋាភិបាលអ៊ីរ៉ាក់ នៅក្នុងតំបន់ Green Zone នៃទីក្រុងបាកដាដ ហើយបើតាមក្រុមមន្ត្រីសន្តិសុខ ក្រុមអ្នកគាំទ្រលោក al-Sadr បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលយាមកាមនៅក្នុងតំបន់ Green Zone។

ប៉ុន្តែគេមិនទាន់អាចបញ្ជាក់បានថាតើ ភាគីណាមួយបើកការវាយប្រហារមុននោះទេ ខណៈក្រុមជីវពលស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេជឿជាក់ថា ក៏មានជាប់ពាក់ព័ន្ធនឹងជម្លោះនេះដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះដែរ លោក al-Sadr បានប្រកាសធ្វើកូដកម្មបង្អត់អាហារ ជាការតវ៉ាទៅនឹងការប្រើប្រាស់អាវុធវាយប្រហារដាក់គ្នារវាងគ្រប់ភាគី នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។