Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UN ប្រកាសរៃអង្គាសថវិកា ១៦០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានដោះស្រាយ មហន្តរាយគ្រោះទឹកជំនន់

  • បោះពុម្ព

 អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការរៃអង្គាសថវិកាជាបន្ទាន់ចំនួន ១៦០លានដុល្លារអាមេរិក ដើម្បីយកទៅជួយប៉ាគីស្ថានដោះស្រាយវិបត្តិគ្រោះទឹកជំនន់ដ៏សែនអាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១,១០០នាក់, បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំជាច្រើន ព្រមទាំងជះផលប៉ះពាល់ទៅលើ មនុស្សយ៉ាងហោច៣៣លាននាក់។

បើតាមលោកប្រមុខអង្គការសហប្រជាជាតិ ថវិកា១៦០លានដុល្លារ ដែលលោកសង្ឃឹមថា នឹងរៃអង្គាសបានក្នុងពេលមិនយូរនោះ នឹងអាចផ្តល់ឱ្យមនុស្សយ៉ាងហោច ៥.២លាននាក់ នូវស្បៀងអាហារ, ទឹក, អនាម័យ, ការអប់រំ និងការគាំទ្រផ្នែកសុខភាព។

សូមបញ្ជាក់ថា យោងតាមការប៉ាន់ស្មានជាបឋមរបស់រដ្ឋាភិបាលប៉ាគីស្ថាន ការខូចខាតដែលបង្កឡើងដោយគ្រោះទឹកជំនន់ គឺគិតជាទឹកប្រាក់ស្មើនឹងជាង ១០ពាន់លានដុល្លារ។

ទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងថា ពិភពលោកទាំងមូល មានកាតព្វកិច្ចត្រូវជួយប្រទេសអាស៊ីខាងត្បូងមួយនេះ ដោះស្រាយផលប៉ះពាល់ ដែលកើតចេញមកពីបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្សលោកយើងផ្ទាល់ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។