Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន ប្រកាសពីផែនការអភិវឌ្ឍ មីស៊ីលដែលអាចបាញ់បាន ចម្ងាយឆ្ងាយៗជាងមុន ដើម្បីទប់ទល់ចិន រុស្ស៉ី និងកូរ៉េខាងជើង

  • បោះពុម្ព

 ប្រទេសជប៉ុន បានប្រកាសអភិវឌ្ឍ និងផលិតមីស៊ីលគ្រូស និងមីស៊ីលផ្លោងបាលីស្ទីគថ្មីៗ ដែលមានសមត្ថភាពវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយឆ្ងាយៗ ដោយវា គឺជាផ្នែកនៃកិច្ចប្រឹងប្រែងពង្រីកឧត្តមភាពយោធារបស់ប្រទេសជប៉ុន ក្រោមគោលដៅសម្រាប់ឆ្លើយតបការគំរាមកំហែងពីសំណាក់ចិន, រុស្ស៉ី, និងកូរ៉េខាងជើង។

ផែនការខាងលើ គឺត្រូវបានបង្ហាញចេញនៅក្នុងសំណើកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងការពារជាតិជប៉ុន ដែលខ្លួនបានស្នើសុំឱ្យមានការបង្កើន៣.៦% គឺឱ្យដល់៥.៦ទ្រីលានយេន ស្មើនឹងជិត៤០ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។

ក្តីបារម្ភរបស់ទីក្រុងតូក្យូចំពោះទីក្រុងប៉េកាំង បានកើនឡើងនៅក្នុងខែសីហានេះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធបាញ់មីស៊ីលលផ្លោង-ហោះរំលងកោះតៃវ៉ាន់ មកធ្លាក់ក្នុងផ្ទៃសមុទ្រចម្ងាយមិនដល់ ១៦០គីឡូម៉ែត្រឡើយពីដែនទឹករបស់ជប៉ុន ខណៈការបាញ់នោះ គឺជាការបញ្ចេញកំហឹងរបស់ចិន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកនៅតៃវ៉ាន់។

ក្រៅពីចិន និងរុស្ស៉ី ក្រសួងការពារជាតិជប៉ុន ក៏បានចាត់ទុកកូរ៉េខាងជើង ជាការគំរាមកំហែងមួយសម្រាប់ប្រទេសជប៉ុនផងដែរ។ បន្ថែមពីនេះ ក្រសួងការពារជាតិជប៉ុន ក៏កំពុងព្យាយាមស្វែងរកថវិកា ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទដទៃទៀតផងដែរ ក្នុងនោះរួមមានទាំង មីស៊ីលល្បឿនលឿនជាងសំឡេង។

សូមបញ្ជាក់ថា កន្លងមកជប៉ុន ក៏បានបញ្ជាទិញមីស៊ីលមួយចំនួនរួចទៅហើយផងដែរ ដែលជាប្រភេទបាញ់ចេញពីយន្តហោះទៅលើផ្ទៃដី ក្នុងនោះរួមមានទាំងមីស៊ីល JASSM ដែលអភិវឌ្ឍដោយន័រវែស និងអាមេរិក និងមានចម្ងាយវាយប្រហាររហូតដល់ ១,០០០ គីឡូម៉ែត្រ នេះបើតាមការផ្សាយរបស់ Reuters ។