Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីរ៉ង់ ថាបញ្ជូនសារឆ្លើយតបដោយលក្ខណៈស្ថាបនា ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ តែអាមេរិកមិនយល់ស្រប (Video inside)

  • បោះពុម្ព

(ឌូបៃ)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានអះអាងថាទីក្រុងតេហេរ៉ង់ បានបញ្ជូនសារឆ្លើយតបប្រកបដោយលក្ខណៈស្ថាបនា ឆ្លើយតបទៅនឹងសំណើរបស់ សហរដ្ឋអាមេរិក ក្នុងគោលបំណងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ ប៉ុន្តែខាងទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបជាវិជ្ជមាន មកវិញនោះទេ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាស់ស៊ែរ កាន់អានី (Nasser Kanaani) បានកត់សម្គាល់ដូច្នេះថា «អត្ថបទដែលត្រូវបានបញ្ជូនដោយអ៉ីរ៉ង់ គឺជាសារឆ្លើយតបប្រកបដោយលក្ខណៈស្ថាបនា ក្នុងគោលដៅ បិទបញ្ចប់កិច្ចចរចា។ ក៏ប៉ុន្តែ ក្រសួងការបរទេសអាមេរិកបែរជាផ្ដល់ការវាយតម្លៃផ្សេងទៅវិញ»។

ឆ្លើយតបទៅនឹងការអះអាងរបស់អ៉ីរ៉ង់ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាសារឆ្លើយតបរបស់អ៉ីរ៉ង់មិនមានលក្ខណៈស្ថាបនា នោះទេ។ «យើងទទួលស្គាល់ថាយើងពិតជាបានទទួលសារឆ្លើយតបពីអ៉ីរ៉ង់ប្រាកដមែន តាមរយៈសហភាពអឺរ៉ុប។ យើងកំពុងសិក្សា ហើយនឹងឆ្លើយតប ទៅវិញតាមរយៈសហភាពអឺរ៉ុប។ តែជាអកុសល វាមិនមានលក្ខណៈស្ថាបនាឡើយ»។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ សារឆ្លើយតបរបស់អ៉ីរ៉ង់ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រមុខការបរទេសអឺរ៉ុប លោក ចូសែប បូរែល ដែលជាអ្នកសម្របសម្រួលកិច្ចចរចា៕

ដកស្រង់ពី៖ Fresh News