Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir វ័យ៩៧ឆ្នាំ ចាកចេញពីមន្ទីរពេទ្យវិញ ក្រោយសម្រាកព្យាបាលកូវីដ១៩

  • បោះពុម្ព

 អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad កាលពីថ្ងៃអាទិត្យ បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយចូលសម្រាកព្យាបាលជំងឺកូវីដ១៩។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកផ្ទាល់ បានឱ្យដឹងថា លោក Mahathir ដែលបានចូលមន្ទីរពេទ្យកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយធ្វើតេស្តវិជ្ជមានកូវីដ១៩ នឹងបន្តធ្វើចត្តាឡីស័កនៅគេហដ្ឋាន រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។

លោក Mahathir ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ បានយ៉ាងហោច៣ដូស ខណៈដូសចុងក្រោយ ដែលគេដឹង គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ អតីតមេដឹកនាំម៉ាឡេស៊ី វ័យ៩៧ឆ្នាំរូបនេះ ដែលបច្ចុប្បន្ននៅកាន់តំណែងជាសមាជិកសភាដ៏សកម្មម្នាក់នោះ គឺធ្លាប់មានប្រវត្តិបញ្ហាផ្នែកបេះដូង។កន្លងមក លោក ធ្លាប់បានជួបបញ្ហាស្ទះសរសៃឈាមបេះដូង ហើយបានទទួលការវះកាត់ផ្លូវសរសៃឈាមបេះដូង ថែមទៀតផង។

សូមបញ្ជាក់ថា ក្រោយកាន់តួនាទីជានាយករដ្ឋមន្រ្តីរយៈពេល២២ឆ្នាំ រហូតដល់ឆ្នាំ២០០៣ លោក Mahathir បានត្រឡប់មកដឹកនាំប្រទេសម៉ាឡេស៊ីសាជាថ្មី ក្នុងវ័យ៩២ឆ្នាំ កាលពីឆ្នាំ២០១៨ មុនពេលរដ្ឋាភិបាលចម្រុះរបស់លោកដួលរលំទៅវិញ ក្នុងរយៈពេលមិនដល់២ឆ្នាំ ដោយសារតែការបែកបាក់ផ្ទៃក្នុង នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអាទិត្យ។