Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីហ្វីលីពីន ចេញទៅបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង

  • បោះពុម្ព

 កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើដំណើរចាកចេញពី អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងម៉ានីល ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសឥណ្ឌូណេស៊ី ដែលនេះ គឺជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត ចាប់តាំងពីលោក បានឡើងកាន់អំណាច កាលពីថ្ងៃទី៣០ ខែមិថុនាមក។

លោក Marcos នឹងស្ថិតនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ហើយនឹងជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ព្រម ទាំងចូលរួមធ្វើជាអធិបតីនៃការចុះកិច្ចព្រមព្រៀងស្តិពីវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងវប្បធម៌ ផង ដែរ។ ក្រៅពីនោះ ផែនការសកម្មភាពរយៈពេល៥ឆ្នាំ រវាងហ្វីលីពីន និងឥណ្ឌូណេស៊ីស្តីពីគម្រោង ក៏ដូចជាសកម្មភាពរួមគ្នាផ្សេងៗ ក៏នឹងត្រូវចុះហត្ថលេខាថែមទៀតផង។

សូមបញ្ជាក់ថា ក្រោយទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី លោកប្រធានាធិបតីហ្វីលីពីន នឹងបន្តដំណើរទៅកាន់គោលដៅមួយទៀត គឺប្រទេសសិង្ហបុរី ជាទីដែលរូបលោក នឹងចំណាយពេល២ថ្ងៃ គឺថ្ងៃទី៦-៧ ខែកញ្ញា។

បើតាមការអះអាងរបស់លោក Marcos សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ហ្វីលីពីន ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ និងជាប្រភពចម្បងជាងគេនៃការបោះទុនវិនិយោគ កាលពីឆ្នាំ២០២១ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃអាទិត្យ។